វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១២,៧ លាននាក់ចាប់តាំងពីដើមឆ្នាំមក

(VOVWORLD) - ប្រាក់ចំណូលពីទេសចរណ៍ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ត្រូវ បានគេប៉ាន់ប្រមាណថា សម្រេចបានចំនួន ១,៨៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១២,៧ លាននាក់ចាប់តាំងពីដើមឆ្នាំមក - ảnh 1ភ្ញៀវទេសចរមកទស្សនា Van Mieu - Quoc Tu Giam នៅរដ្ឋធានីហាណូយ។
(រូបថត៖ dangcongsan.vn)
យោងតាមព័ត៌មានដែលបានប្រកាសដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ចំណុះក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កា លពីថ្ងៃទី ៦ ខែតុលា ប្រទេស វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជិត ១,៣ លាននាក់ក្នុងខែកញ្ញា។ រាប់បញ្ចូលរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាម សម្រេចបានជាង ១២,៧ លាននាក់ កើនឡើង ៤៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រាក់ចំណូលពីទេសចរណ៍ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ត្រូវ បានគេប៉ាន់ប្រមាណថា សម្រេចបានចំនួន ១,៨៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កូរ៉េខាងត្បូងនៅតែជាទីផ្សារភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៩ ខែកន្លងមក ដោយមានចំនួនភ្ញៀវទេសចរ ៣,៣ លាននាក់ (ស្មើនឹង ២៦,៥%)។ ទីពីរគឺប្រទេសចិនដែលមានចំនួនភ្ញៀវទេសចរ ២,៧ លាននាក់ (ស្មើនឹង ២១,៣%)។ ក្នុងចំណោមទីផ្សារធំជាងគេទាំង១០របស់ទេសចរណ៍វៀតណាម ក៏មានអូស្ត្រាលី ឥណ្ឌា កម្ពុជា និងថៃផងដែរ។
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមវាយតម្លៃថា ទីផ្សារទេសចរណ៍អន្តរជាតិ ភាគច្រើនរបស់វៀតណាមបានងើបឡើងវិញទាំងស្រុង ទីផ្សារខ្លះថែមទាំងកើនឡើង ខ្លាំងជាង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលជាពេលវេលាមុនពេល កើតមានជំងឺរាតត្បាត Covid-១៩។ គេរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀត ណាមនឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ ហើយ វិស័យទេសចរណ៍នឹងសម្រេចគោលដៅនៅឆ្នាំនេះ ដោយទទួលភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ