វៀតណាមបានលុបបំបាត់ឧស្ម័នកាបូនិកចំនួន ២២០ លានតោន ចាប់តាំងពីចូលរួមអនុសញ្ញាទីក្រុងវីយែនស្តីពីការការពារស្រទាប់អូហ្សូន

(VOVWORLD) - នេះជាព័ត៌មានដែលបានលើកឡើងនៅសិក្ខាសាលា “ទិវាអន្តរជាតិការពារស្រទាប់អូហ្សូនឆ្នាំ ២០២៤ - រយៈពេល ៣០ ឆ្នាំ វៀតណាមចូលរួមអនុសញ្ញាក្រុងវីយែន និងពិធីសារម៉ុងរ៉េអាល់” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ។

វៀតណាមបានលុបបំបាត់ឧស្ម័នកាបូនិកចំនួន ២២០ លានតោន ចាប់តាំងពីចូលរួមអនុសញ្ញាទីក្រុងវីយែនស្តីពីការការពារស្រទាប់អូហ្សូន - ảnh 1អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Cong Thanh ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ baotainguyenmoitruong.vn)

វៀតណាមបានលុបបំបាត់ការប្រើប្រាស់ឧស្ម័ន្ធកាបូនិក CO2 ចំនួន  ២២០ លានតោន ចាប់តាំងពីចូលរួមអនុសញ្ញាទីក្រុងវីយែនស្តីពីការការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូនកាលពី ៣០ ឆ្នាំមុន។ នេះជាព័ត៌មានដែលបានលើកឡើងនៅសិក្ខាសាលា “ទិវាអន្តរជាតិការពារស្រទាប់អូហ្សូនឆ្នាំ ២០២៤ - រយៈពេល ៣០ ឆ្នាំ វៀតណាមចូលរួមអនុសញ្ញាក្រុងវីយែន និងពិធីសារម៉ុងរ៉េអាល់” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ។

នៅក្នុងសិក្ខាសាលានេះ បទបង្ហាញរបស់វាគ្មិនជាច្រើនបានចែករំលែក មតិដូចគ្នាថា បន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការចូលរួមក្នុងអនុសញ្ញាក្រុងវីយែន និងពិធីសារម៉ុងត្រេអាល់មក វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាជាសមាជិកសកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងដំណោះស្រាយជាច្រើន សំដៅគ្រប់គ្រង និងលុបបំបាត់សារធាតុដែលបំផ្លាញស្រទាប់អូហ្សូន  សារធាតុដែលបណ្តាលឱ្យមានផលប៉ះពាល់ផ្ទះកញ្ចក់ និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនោះ យោងតាមស្ថិតិដែលត្រូវបានលេខាធិការដ្ឋានអូហ្សូនអន្តរជាតិប្រកាសនៅក្នុងកិច្ចប្រជុំ កាលពីខែកក្កដាកន្លងមកនេះ វៀតណាមបានលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូនិកចំនួន ២២០ លានតោន ចាប់តាំងពីចូលរួមក្នុងអនុសញ្ញាទីក្រុងវីយែន និងពិធីការម៉ុងត្រេអាល់។

វៀតណាមបានលុបបំបាត់ឧស្ម័នកាបូនិកចំនួន ២២០ លានតោន ចាប់តាំងពីចូលរួមអនុសញ្ញាទីក្រុងវីយែនស្តីពីការការពារស្រទាប់អូហ្សូន - ảnh 2ប្រតិភូចូលរួមសិក្ខាសាលា  (រូបថត៖ baotainguyenmoitruong.vn)

នៅក្នុងសិក្ខាសាលា លោកស្រី Megumi Seki លេខាធិការប្រតិបត្តិនៃលេខាធិការដ្ឋានអូហ្សូនអន្តរជាតិបានវាយតម្លៃថា រាល់ដំណោះស្រាយភាពត្រជាក់ប្រកបដោយនិរន្តរភាពដែលវៀតណាមបានបញ្ចូលទៅក្នុងកម្មវិធី និងសកម្មភាពដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព និងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។

យោងតាមផែនទីបង្ហាញផ្លូវដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល នៅឆ្នាំ២០៤៥ វៀតណាមនឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកបានជាង ១១លានតោន រួមចំណែកដល់គោលដៅសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ