វៀតណាមផ្អាក់ការបញ្ជូនភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសមានអាសន្នរោគ Ebola
![វៀតណាមផ្អាក់ការបញ្ជូនភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសមានអាសន្នរោគ Ebola - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_08_11/nguy-co-dich-ebola-tran-vao-viet-nam-cong-dong-truyen-tay-bi-kip-phong-ngua-huu-ich.jpg) |
វៀតណាមផ្អាក់ការបញ្ជូនភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសមានអាសន្នរោគ Ebola |
(VOV)_អង្គការសុខភាពពិភពលោក (WHO) បានប្រកាសស្ថានភាពបន្ទាន់ចំពោះអាសន្នរោគ ដោយវីរុស Ebola បណ្ដាលឡើង។ ចំពោះសភាពការណ៍នេះ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានស្នើគ្រប់ក្រុមហ៊ុនទេសចរណ៍អន្តរជាតិត្រូវផ្អាក់រាល់ការបញ្ជូនភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសមានអាសន្នរោគ
Ebola ដូចជា៖ អេក្វាទ័រហ្គីនី លីបេរីយ៉ា សេរ៉ាឡេអូននិង នីហ្សេរីយ៉ា បង្កើនការ យកចិត្តទុកដាក់ចំពោះសុខភាពរបស់ភ្ញៀវទេសចរណ៍ ជូនព័ត៍មានអោយគ្រប់ គ្រាន់ចំពោះភ្ញៀវទេសចរណ៍នូវរាល់វិធានការបង្ការ ប្រឆាំងអាសន្នរោគ Ebola ។
រហូតមកដល់ពេលនេះ ពិភពលោកបានមានមនុស្សចំនួន១៨០០នាក់ផ្ទុកជំងឺ
Ebola ក្នុងនោះមានអ្នកស្លាប់ជាង៩៦០នាក់ដែរ៕