វៀតណាមមានករណីឆ្លងកូវីដ ១៩ ពីរនាក់ទៀតដែលជាករណីនាំចូល

(VOVWORLD) -  រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ចំនួន ១,០២៤/១.១០៩ នាក់។ ចំនួនអ្នកស្លាប់មាន ៣៥ នាក់។
វៀតណាមមានករណីឆ្លងកូវីដ ១៩ ពីរនាក់ទៀតដែលជាករណីនាំចូល - ảnh 1 វៀតណាមមានករណីឆ្លងកូវីដ ១៩ ពីរនាក់ទៀតដែលជាករណីនាំចូល

យោងតាមព័ត៌មាន ម៉ោង ១៨:០០ ថ្ងៃទី ១១ ខែតុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការ និងទប់ស្កាត់កូវីដ ១៩ បានឲ្យដឹងថា វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ២ នាក់បន្ថែមទៀត ដែលជាជំនាញការឥណ្ឌា និងនិស្សិតដែលវិលត្រឡប់មកពីចក្រភពអង់គ្លេស ហើយត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមពេលចូលមកវៀតណាម។ ដូច្នេះប្រទេសវៀតណាមមានអ្នកជំងឺសរុបចំនួន ១.១០៩ នាក់។

អ្នកជំងឺបុរស មានអាយុ ៤៨ ឆ្នាំ ជាជំនាញការ សញ្ជាតិឥណ្ឌា ចូលមកវៀតណាមដើម្បីធ្វើការនៅខេត្ត Dong Nai។ នៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០ អ្នកជំងឺម្នាក់នេះ ពីឥណ្ឌាបានចូលមកអាកាសយានដ្ឋាន Tan Son Nhat តាមជើងហោះហើរលេខ 6E9471 ហើយត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កប្រមូលផ្តុំនៅខេត្ត Dong Nai។ អ្នកជំងឺភេទស្រី អាយុ ៣៣ ឆ្នាំជានិស្សិត។ នាថ្ងៃទី ៣ ខែតុលាឆ្នាំ ២០២០ អ្នកជំងឺម្នាក់នេះមកពីទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ហើយបានចូលមកអាកាសយានដ្ឋាន Van Don តាមជើងហោះហើរ VN0054 ហើយត្រូវបានផ្ទេរទៅធ្វើចត្តាឡីស័កនៅខេត្ត Hai Duong។

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ចំនួន ១,០២៤/១.១០៩ នាក់។ ចំនួនអ្នកស្លាប់មាន ៣៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ