វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីចូលរួមវិស័យឧស្សាហកម្ម semiconductor

(VOVWORLD) - នាព្រឹកថ្ងៃទី៦ មិថុនា ឧបនាយករដ្ឋមន្រ្តីលោក Tran Hong Ha ទទួលបានការប្រគល់សិទ្ធពីលោកនាយករដ្ឋមន្ត្រីដើម្បីបំភ្លឺបញ្ហាមួយចំនួនក្នុងខ្លឹមសារសួរដេញដោល និងឆ្លើយសំណួរដេញដោលទាំង៤ក្រុម ក្នុងសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥។
វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីចូលរួមវិស័យឧស្សាហកម្ម semiconductor - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha (រូបថត៖ quochoi.vn)

អំពីសំណួររបស់សមាជិកសភាទាក់ទងនឹងឱកាសរបស់វៀតណាមក្នុងការចូលរួមវិស័យឧស្សាហកម្ម semiconductor ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោងត្រៀមរៀបចំបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមនោះ នៅប្រទេសជាតិមានសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ជាច្រើនបានវិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។ សហគ្រាសវៀតណាមក៏អភិវឌ្ឍយ៉ាងខ្លាំងក្លាអំពីអាជីវកម្មឌីជីថល ហើយក្នុងរយៈពេលកន្លងទៅ កំណើន និងការរួមវិភាគទាននៃវិស័យសេដ្ឋកិច្ចឌីជីថលសម្រេចបានពី ១២% ទៅ ១៥%។ ជាពិសេស វៀតណាមបានយកចិត្តទុកដាក់ដល់ការបង្រៀន និងបណ្តុះបណ្តាលលើគ្រប់ជ្រុងជ្រោយនៅតាមសាកលវិទ្យាល័យ ចាប់ពីបច្ចេកវិទ្យាព័ត៌មាន រហូតដល់រូបវិទ្យា និងសម្ភារៈ។ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងវិស័យនេះ៖ “ទាក់ទងនឹងដំណោះស្រាយរយៈពេលវែង យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលភ្លាមៗ បណ្ដុះបណ្ដាលវិស្វករ ហើយមនុស្សដែលបានទទួលបានការបណ្ដុះបណ្ដាលនៅតាមសាកលវិទ្យាល័យដែលមានចំណេះដឹងជាមូលដ្ឋានរួចហើយ គឺអាចចូលរួមក្នុងខ្សែសង្វាក់នេះបានភ្លាមៗ។ ក្រៅពីលើការបណ្តុះបណ្តាលធនធានមនុស្ស យើងមានគុណសម្បត្តិគឺកម្លាំងពលករនៅបរទេសដ៏ច្រើន ហើយពលរដ្ឋវៀតណាមនៅបរទេសបានចូលរួម ហើយមានសមទ្ថភាពចូលរួមក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏មានគោលការណ៍ជ្រើសរើសសាកលវិទ្យាល័យនានាដើម្បីសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាបន្ទះឈីប semiconductor ផងដែរ”។

ឆ្លើយសំណួររបស់សមាជិកសភាទាក់ទិននឹងការគ្រប់គ្រងអតិផរណាក្នុងបរិបទនៃស្ថានភាពបច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអះអាងថា៖ “នារយៈពេលកន្លងទៅ រដ្ឋាភិបាលបានដឹកនាំក្រសួង ស្ថាប័ននានាអនុវត្តន៍យ៉ាងខ្លាំងក្លានូវដំណោះស្រាយដោយព្រមៗគ្នា  ក្នុងការធានាផលិតកម្ម ការផ្គត់ផ្គង់ ចរាចរ និងការចែកចាយ ដើម្បីធានាថាទំនិញដែលរដ្ឋាភិបាលគ្រប់គ្រង អំពីតម្លៃត្រូវបានកែសម្រួលជាមួយនឹងផែនការសមស្របផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ