វៀតណាម-ម៉ាឡេស៊ីខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តោតការយកចិត្តទុក ដាក់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ វិស័យការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការសមុទ្រ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា... ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពលបៃតង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រឹទ្ធសមាជិក លោក Zambry Abdul Kadir។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី ១៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រឹទ្ធសមាជិក លោក Zambry Abdul Kadir ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការចម្រុះ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និង បច្ចេកទេស ចាប់ពីថ្ងៃទី១៩ដល់ទី២០ ខែកក្កដា។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិស័យសហប្រតិបត្តិការក្នុងកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៥; ជំរុញការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; សម្របសម្រួលរៀបចំឲ្យបានល្អនូវសកម្មភាព អបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣); ឆាប់នាំទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៨ ពាន់លានដុល្លារអាមេរិកតាមទិសដៅមានតុល្យ ភាពជាងមុន ព្រមទាំងបានអះអាងថា វៀតណាមនឹងបង្កលក្ខណៈអំណោយផល សម្រាប់សហគ្រាសម៉ាឡេស៊ីបន្តពង្រីកការវិនិយោគ និងពាណិជ្ជកម្មជាមួយវៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តោតការយកចិត្តទុក ដាក់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ វិស័យការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការសមុទ្រ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា... ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពលបៃតង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យម៉ាឡេស៊ីជួយ ឧបត្ថម្ភវៀតណាមក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល; ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងសកម្ម ភាពនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ហើយគាំទ្រ ការដកកាតលឿងរបស់សហភាពអឺរ៉ុប (EU) សម្រាប់ផ្នែកជលផលវៀតណាមផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានស្នើឱ្យប្រទេសទាំងពីរបន្តការសម្រប សម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ រក្សាសាមគ្គីភាព និងមជ្ឈភាព របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕