វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនូន ២ នាក់ទៀត ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ក្រោយពេលឆ្លងចូលប្រទេស

(VOVWORLD) - គិតត្រឹមរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៣៤១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១.១៧៩ នាក់ត្រូវបានព្យាបាលជាសះស្បើយ
វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនូន ២ នាក់ទៀត ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ក្រោយពេលឆ្លងចូលប្រទេស - ảnh 1 រូបថតជាឧទាហរណ៍៖ ក្រសួងសុខាភិបាល

គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ម៉ោង ១៨ ថ្ងៃទី ២៨ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនូន ២ នាក់ គឺសុទ្ធតែជាជនជាតិវៀតណាម។ អ្នកជំងឺទាំងនេះបានធ្វើដំណើរមកពីជប៉ុន និងរុស្ស៊ី ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ក្រោយពេលឆ្លងចូលប្រទេស។ ដូច្នេះ គិតត្រឹមរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៣៤១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១.១៧៩ នាក់ត្រូវបានព្យាបាលជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ