វៀតណាមរួមជាមួយសហគមន៍អាស៊ានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយវិបុលភាព

(VOVWORLD) - ថ្លែងមតិបើកពិធីជប់លៀងអាស៊ាននាថ្ងៃទី២៣ មករា ក្រោមប្រធានបទ “អាស៊ាន៖ វិបុលភាពក្នុងបម្រែបម្រួលដោយបដិវត្តន៍ឧស្សាហកម្ម៤.០” នោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ចាត់ទុកថា ប្រទេសអាស៊ាននានា ចាំបាច់ពង្រីកនូវភាពម្ចាស់ការ ដាក់ចេញទស្សនៈវិស័យ ទិសដៅនិងវិធានការថ្មី លើកទឹកចិត្តការឆ្នៃប្រឌិត ផ្លាស់ប្ដូរថ្មី ដើម្បីស្របនិងអភិវឌ្ឍន៍។ 
វៀតណាមរួមជាមួយសហគមន៍អាស៊ានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយវិបុលភាព - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hueថ្លែងមតិក្នុងសម័យប្រជុំអំពីយថាទស្សន៍យុទ្ធសាស្ត្រអាស៊ាន (រូបថត៖ VOV)


នារសៀលថ្ងៃទី២៣ មករា និងព្រឹកថ្ងៃទី២៤ មករា តាមម៉ោងតំបន់ ឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បន្តចូលរួមព្រឹត្តិការណ៍នៅ វេទិកាសេដ្ឋកិច្ចអន្តរជាតិ (WEF) ឆ្នាំ២០១៨ នៅទីក្រុង Davos ប្រទេសស្វីស។

ថ្លែងមតិបើកពិធីជប់លៀងអាស៊ាននាថ្ងៃទី២៣ មករា ក្រោមប្រធានបទ “អាស៊ាន៖ វិបុលភាពក្នុងបម្រែបម្រួលដោយបដិវត្តន៍ឧស្សាហកម្ម៤.០” នោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ចាត់ទុកថា ប្រទេសអាស៊ាននានា ចាំបាច់ពង្រីកនូវភាពម្ចាស់ការ ដាក់ចេញទស្សនៈវិស័យ ទិសដៅនិងវិធានការថ្មី លើកទឹកចិត្តការឆ្នៃប្រឌិត ផ្លាស់ប្ដូរថ្មី ដើម្បីស្របនិងអភិវឌ្ឍន៍។ លោកអះអាងថា វៀតណាមជាខឿនសេដ្ឋកិច្ចដែលកំពុងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ដោយទទួលបានកំណើនខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ហើយលទ្ធភាព ប្រកួតប្រជែងនិងបរិយាកាសធ្វើអាជីវកម្មក៏ត្រូវបានលើកកំពស់ដែរ។ វៀតណាម នឹងរួមជាមួយសហគមន៍អាស៊ានឆ្ពោះទៅ ការអភិវឌ្ឍប្រកបដោយវិបុលភាព និងគ្របដណ្ដប់។

ថ្លែងមតិក្នុងសម័យប្រជុំអំពីយថាទស្សន៍យុទ្ធសាស្ត្រអាស៊ាន នាព្រឹកថ្ងៃទី ២៤ មករា ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ចាត់ទុកថា អាស៊ាន ចាំបាច់ត្រូវបន្តលើកត្រដែតនូវតួនាទីជាគោល ជំរុញខ្លាំងថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចផ្ទៃក្នុង និងផ្ដល់អាទិភាពសំរាប់កិច្ចសហប្រតិបតិ្តការស្ដីពី វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។

នៅខាងក្រៅកិច្ចប្រជុំ WEF Davos ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានជួបសវនាការជាមួយនាយករដ្ឋមន្រ្តីប៉េរូ Mercedes Araoz រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបរទេសនិងសហប្រតិបត្តិការអភិវឌ្ឍន៍ហូឡង់ Sigrid Kaag ប្រធានប្រតិបត្តិនិងនាយកតំបន់ WEF Borge Brende និងថ្នាក់ដឹកនាំសម្ព័ន្ធ ក្រុមហ៊ុនជួរមុខលើពិភពលោកដូចជា HSBC Google BAE System SK និង Carlsberg ជាដើម។

នារសៀលថ្ងៃទី២៤ មករា ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បាន ចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំលើទូទាំងពិភពលោក (IGWEL) អំពីការទាក់ទាញ ប្រភពកម្លាំងហិរញ្ញវត្ថុសំរាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ