វៀតណាមវិនិយោគប្រាក់១០០ពាន់លានដុងសំរាប់ការពន្លឿនពាណិជ្ជកម្ម ជាតិឆ្នាំ២០១៥
(VOVworld) - រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang ទើបនឹងបានចុះហត្ថលេខាលើសេចក្ដីសំរេចចិត្តអនុម័តលើកម្មវិធីពន្លឿនពាណិជ្ជ
កម្មជាតិឆ្នាំ២០១៥ រួមមានគំរោងការណ៍ចំនួន២១២ដោយមានការចូលរួមរបស់
អង្គភាពអាជីវកម្មចំនួន៧០ក្នុងទឹកប្រាក់វិនិយោគសរុប១០០ពាន់លានដុង។ការ
អនុម័តលើកម្មវិធីនេះលឿនជាង១ខែបើប្រៀបនឹងបណ្ដាឆ្នាំមុននេះបង្កលក្ខណៈ
ម្ចាស់ការលាតត្រដាងអនុវត្តគំរោងការណ៍ ជួយអង្គភាពអាជីវកម្មសកម្មចូលរួម
ក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្មតាំងពីដើមឆ្នាំមក៕