វៀតណាមសកម្មសម្រេចបណ្ដាសេចក្ដីព្រាងច្បាប់ស្ដីពីជំនឿសាសនានិងសមាគម
![វៀតណាមសកម្មសម្រេចបណ្ដាសេចក្ដីព្រាងច្បាប់ស្ដីពីជំនឿសាសនានិងសមាគម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_05/20151104223815-img-7217 (1).jpg) |
វៀតណាមសកម្មសម្រេចបណ្ដាសេចក្ដីព្រាងច្បាប់ស្ដីពីជំនឿសាសនានិងសមាគម |
(VOV)_នាថ្ងៃទី៤វិច្ឆិកា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Osius រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម លោក Nguyen
Thai Binh បានអោយដឹងថា៖ ច្បាប់សំខាន់ចំនួន២ ជាគ្រឹះដ្ឋាននៃខឿនរដ្ឋបាលជាតិវៀតណាម ដែលបានរដ្ឋសភាអនុម័តគឺច្បាប់ចាត់តាំងរដ្ឋាភិបាល(ធ្វើវិសោធន
កម្ម)និងច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់។ ហើយក្រសួងមហាផ្ទៃក៏កំពុងកសាងច្បាប់
ចំនួន២ទៀតគឺច្បាប់ស្ដីពីជំនឿសាសនា និងច្បាប់ស្ដីពីសមាគមដើម្បីធានាសិទ្ធិនិង
ផលប្រយោជន័របស់ប្រជាពលរដ្ឋ អង្គការក្នុងសកម្មភាពដែលទាក់ទិនដល់សមា
គមនិងអង្គការសាសនានៅវៀតណាម។ ឯកអគ្គរដ្ឋទូត Ted Osius បានអះអាងថា៖
ក្នុងរយៈពេលខាងមុខនេះ បណ្ដាអ្នកជំនាញការរបស់អាមេរិកនឹងសកម្មសហប្រតិ
បត្តិការ និងចែករំលែកជាមួយវៀតណាម ក្នុងដំណើការកសាងច្បាប់សមាគម និង
ច្បាប់ជំនឿសាសនា ដោយផ្អែកទៅលើស្មារតីសហប្រតិបត្តិការ គោរពប្រទេសវៀត
ណាមមួយឯករាជ្យ រឹងមាំនិងសម្បូររុងរឿង៕