វៀតណាមស្នើឲ្យចិននិងហ្វីលីពីនជួយពលរដ្ឋនិងនាវាវៀតណាមចូលជ្រកកោនពីព្យុះទីហ្វុង Yagi

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការ សម្របសម្រួលគាំពារពលរដ្ឋ និងនាវាវៀតណាមក្នុងបរិបទដែលព្យុះទីហ្វុង Yagi កម្រិតទី ១៦  ហៀបនឹងបោកបក់មកលើគោក។ 

វៀតណាមស្នើឲ្យចិននិងហ្វីលីពីនជួយពលរដ្ឋនិងនាវាវៀតណាមចូលជ្រកកោនពីព្យុះទីហ្វុង Yagi - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការ សម្របសម្រួលគាំពារពលរដ្ឋ និងនាវាវៀតណាមក្នុងបរិបទដែលព្យុះទីហ្វុង Yagi កម្រិតទី ១៦  ហៀបនឹងបោកបក់មកលើគោក។ លោកស្រី Pham Thu Hang បាន និយាយថា៖ “បន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងការបរទេសបានបញ្ជាឱ្យភ្នាក់ងារការទូត តំណាងវៀតណាមប្រចាំនៅប្រទេសចិន និងហ្វីលីពីន ម្ចាស់ការទាក់ទងជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាវាវៀតណាមចូល ជ្រកកោន ជៀសវាងព្យុះ; ជួយការងារសង្គ្រោះមនុស្ស និងជួសជុលនាវាក្នុងករណីចាំបាច់។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសបានផ្ញើកំណត់ទូតទៅកាន់ស្ថានទូតចិន និងស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងហាណូយ ដោយស្នើឲ្យសម្របសម្រួលជាមួយ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធខាងប្រទេសមិត្ត ដើម្បីជួយឧបត្ថម្ភនាវាវៀតណាម ក្នុង ករណីចាំបាច់ ហើយចាត់តាំងបុគ្គលិកយាមការងារ ២៤/២៤ ម៉ោង ជួយទាក់ទង ជាមួយភ្នាក់ងារក្នុងស្រុកនិងបរទេស ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi ឲ្យទាន់ពេល វេលាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ