វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ
![វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_03_17/v2.jpg) |
វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ |
(VOV)_នេះគឺជាមតិរួមរបស់ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាម និងលោក Michael Walter Michalak អនុប្រធាន
ជាន់ខ្ពស់ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន នៅក្នុងជំនួបថ្ងៃទី១៦មិនា នៅ
ទីក្រុងហាណូយ។ ភាគីទាំងពីរបានឯកភាពចាត់ទុកថា៖ទំនាក់ទំនងវៀតណាមនិងអាមេរិក ក្នុងរយៈពេលកន្លងទៅ បានអភិវឌ្ឍន៍ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដែល
ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។
ក៏នៅក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាម និងលោក Michael Walter Michalak បានសម្ដែងនូវជំ
នឿជាក់ថា៖ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama នឹងប្រព្រឹត្តទៅក្នុងខែឧសភាខាងមុខនេះ នឹងទទួលបានជោគជ័យ
រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។