វៀតណាមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពហុភាគីនិយមនិងគុណតំលៃមនុស្សសាស្ត្រជាគោលគន្លឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ
(VOVWORLD) - នៅក្នុងព្រឹត្តិការណ៍នេះ តំណាងនានាបានបញ្ជាក់ថា អនុសញ្ញាទីក្រុងហ្សឺណែវ គឺជាឯកសារមានលក្ខណៈ គោលគន្លឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានផ្សព្វ ផ្សាយជាសកល និងជានិមិត្តរូបនៃលក្ខណៈមនុស្សជាតិក៏ដូច ជាជាគុណតម្លៃគន្លឹះរបស់អង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dang Dinh Quy |
នាថ្ងៃទី ២៣ ខែកញ្ញា ប្រទេសចិន អាហ្វ្រិកខាងត្បូង ស្វ៊ីសនិងគណៈកម្មាធិការកាក បាទក្រហមអន្តរជាតិ បានរួមសហការរៀបចំព្រឹត្តិការណ៍ “អបអរខួបលើកទី ៧០ នៃអនុសញ្ញាទីក្រុងហ្សឺណែវ៖ ការវិនិយោគលើមនុស្សជាតិ តាមរយៈពហុភាគីនិយម” ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅខាងក្រៅនៃមហាសន្និបាតលើកទី ៧៤ នៅទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិក។
នៅក្នុងព្រឹត្តិការណ៍នេះ តំណាងនានាបានបញ្ជាក់ថា អនុសញ្ញាទីក្រុងហ្សឺណែវ គឺជាឯកសារមានលក្ខណៈគោលគន្លឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានផ្សព្វផ្សាយជាសកល និងជានិមិត្តរូបនៃលក្ខណៈមនុស្សជាតិក៏ដូចជាជាគុណតម្លៃគន្លឹះរបស់អង្គការសហប្រជាជាតិ។ ប្រតិភូក៏បានសង្កត់ធ្ងន់លើបញ្ហាពិភពលោក ក្នុងនោះមានបញ្ហាមនុស្សធម៌ ដែលអាចដោះស្រាយបាន តាមរយៈពហុភាគីនិយម ពោលគឺ ពហុភាគីនិយមមិនត្រឹមតែជាជម្រើសនោះទេ តែជាតម្រូវការចម្បងដើម្បីលើកកម្ពស់លក្ខណៈមនុស្សជាតិ។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dang Dinh Quy បានចែករំលែក អំពីបញ្ហាប្រឈមជាសកល នាពេលបច្ចុប្បន្ន ដែលបង្កផលវិបាកសំខាន់ៗ សម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិ។ ក្នុងបរិបទនេះ ប្រទេសនានា ត្រូវរក្សាការប្តេជ្ញាចិត្តខ្ពស់បំផុត ចំពោះ ពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិ ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ លើសពីនេះទៅទៀត ត្រូវប្រែរាល់ការប្តេជ្ញាចិត្តនយោបាយទៅជាសកម្មភាពជាក់ស្តែង ជាពិសេស បង្កើនសមត្ថភាពនៃប្រព័ន្ធពហុភាគី ក្នុងការដោះស្រាយបញ្ហាសកល ដោយធានាសន្តិភាពនិងសន្តិសុខរួមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះពហុភាគីនិយមនិងគុណតម្លៃគោលគន្លឹះ នៃច្បាប់មនុស្សធម៌អន្តរជាតិ៕