វៀតណាមឥណ្ឌាជម្រុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ

វៀតណាមឥណ្ឌាជម្រុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ - ảnh 1
រូបថតៈ cand.com.vn


(VOVworld)-ថ្លែងមតិក្នុងការទទួលជួបជាមួយលោកស្រី Preeti Saran ឯកអគ្គរដ្ឋ
ទូតឥណ្ឌាប្រចាំនៅវៀតណាមនាថ្ងៃទី២១តុលានាយឧត្តមសេនីយ៌Tran Dai Quang រដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមបានចាត់ទុកថា ក្រសួងនគបាលវៀត​ណាមនិង
ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម ត្រូវបន្តជម្រុញថែមទៀតទំនាក់ទំនងកិច្ចសហ
ប្រតិបត្តិការរវាងភាគីទាំងពីរលើបណ្តាវិស័យដូចជា សន្តិសុខ  ផ្លាស់ប្តូរគណៈប្រតិ
ភូលើវិស័យបង្ការប្រឆាំងឧក្រិដ្ឋជនបច្ចេកវិទ្យាខ្ពស់ជាដើម។ឯកអគ្គ រដ្ឋទូតឥណ្ឌា
ប្រចាំនៅវៀតណាម Preeti Saran អះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី
មានការរួមវិភាគទានច្រើនថែមទៀត ក្នុងការជម្រុញទំនាក់ទំនង សហប្រតិបត្តិ
ការរវាងឥណ្ឌានិងវៀតណាមឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៌របស់ប្រជាជន
នៃប្រទេសទាំងពីរក៏ដូចជាក្នុងតំបន់និងលើពិភពលោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ