វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
(VOVWORLD) - អញ្ជើញជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា នេះជាលើកទីមួយហើយដែលភ្នាក់ងារគ្រប់គ្រងកម្លាំងរក្សាសន្តិ ភាពនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូជាផ្លូវការដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និង ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Phuong Nam ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ |
អញ្ជើញថ្លែងមតិនៅក្នុងពិធីទទួលជួបជាមួយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពកម្ពុជានិងសមាជិក នៃគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នារសៀលថ្ងៃទី ៣០ ខែកញ្ញានោះ ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Phuong Nam បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ភ្នាក់ងាររក្សាសន្តិភាពអង្គការសហប្រជាជាតិនៃភាគីទាំងពីរ បន្តសហការគ្នាឱ្យបានល្អនាពេលខាងមុខ ស្របតាមមុខងារនិងភារកិច្ចរៀងៗខ្លួន ដើម្បីបម្រើបុព្វហេតុសន្តិសុខនិងការពារជាតិនៃប្រទេសទាំងពីរ។
អញ្ជើញជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា នេះជាលើកទីមួយហើយដែលភ្នាក់ងារគ្រប់គ្រងកម្លាំងរក្សាសន្តិភាពនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូជាផ្លូវការដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាព។ លោកសង្ឃឹមថា តាមរយៈការផ្លាស់ប្តូររវាងទីភ្នាក់ងារទាំងពីរនេះ ប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍ដែលមានប្រយោជន៍ក្នុងការអនុវត្តការងារថែរក្សាសន្តិភាពនាពេលខាងមុខជាក់ជាពុំខាន៕