វៀតណាម ជាចំណុចភ្លឺស្វាងមួយនៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចដើរយឺតយាវឡើងវិញនៅតំបន់អាស៊ី
(VOVWORLD) - វៀតណាមជាចំណុចភ្លឺស្វាងមួយនៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចដើរយឺតយាវឡើងវិញនៅតំបន់អាស៊ី។ នេះគឺជាការវាយតម្លៃមួយដែលត្រូវបានដកស្រង់ពីរបាយការណ៍ "សម្ពាធនៃសង្គ្រាមពាណិជ្ជកម្មដែលសង្កត់ធ្ងន់លើកំណើនតំបន់អាស៊ី" ទើបតែត្រូវបានផ្សាយដោយក្រុមហ៊ុន Fitch Solution (ដែលជាក្រុមហ៊ុនមួយចំណុះអង្គការរៀបចំណាត់ថ្នាក់ទំនុកចិត្ត Fitch) ។
រូបថតឧទាហរណ៍ (រូបថត៖baocongthuong.vn) |
យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន រួមទាំងតំបន់អាស៊ីទាំងមូល នឹងបង្កើនហានិភ័យ និងដាក់សម្ពាធលើការ វិនិយោគអាជីវកម្មនិងយថាទស្សន៍នៃខឿនសេដ្ឋកិច្ចអាស៊ីផងដែរ។ ការស្ថិតិបានបង្ហាញឲ្យឃើញថា កំណើននៃការនាំចេញនៅឆមាសទីមួយនៃឆ្នាំ ២០១៩ នៃបណ្តាប្រទេសអាស៊ី ភាគច្រើនមានការថយចុះក្នុងរយៈពេលដូចគ្នា ក៏ប៉ុន្តែវៀតណាមនៅតែទទួលបានកំណើន ២៥% ដដែល។ វៀតណាមនិងថៃគឺជាប្រទេសដែលត្រូវបានក្រុមហ៊ុន Fitch Solutions វាយតម្លៃថានឹងទទួលអំណោយផលជាច្រើនពីរលកផ្លាស់ប្តូរផលិតកម្មដែលកំពុងកើនឡើងពីប្រទេសចិនទៅកាន់ប្រទេសដទៃទៀតនៅតំបន់អាស៊ីផងដែរ។ នេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ច ហើយអង្គភាពនេះបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់ វៀតណាមនៅឆ្នាំនេះនឹងមានកំរិត ៦.៥% ៕