វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh មកជំរាបលា ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phucអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh |
អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥០០ លានដូល្លារអាមេរិកនាឆ្នាំ ២០២៥ ព្រមទាំងបង្កលក្ខណៈងាយស្រួលថែមទៀតដល់សហគ្រាសវៀតណាមនៅប្រ៊ុយណេ និងបង្កើនចំនួនអាហារូបករណ៍របស់រដ្ឋាភិបាលប្រ៊ុយណេសម្រាប់និស្សិតវៀតណាម។
លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាដើម។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរចាំបាច់ត្រូវសម្របសម្រួលគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមជាមួយអាស៊ានរក្សាយ៉ាងរឹងមាំនូវសាមគ្គីភាព និងសំឡេងរួម ធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ចរចារលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរចាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ( UNCLOS ១៩៨២) ផងដែរ៕