វៀតណាម - ម៉ុងហ្គោលីបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី នារសៀលថ្ងៃទី ៣០ ខែកញ្ញានៅរដ្ឋធានី Ulan Bator ប្រទេសម៉ុងហ្គោលី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានដំណើរការជំនួបពិភាក្សា និងចេញសេចក្តីថ្លែងការណ៍ លើកកំពស់ទំនាក់ទំនងវៀតណាម- ម៉ុងហ្គោលីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ថតរូបជាមួយគ្នា (រូបថត៖ TTXVN) |
នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី។ ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ បង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ុងហ្គោលី បើកចេញដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh (រូបថត៖ TTXVN) |
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh (រូបថត៖ TTXVN) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងលោកប្រធានាធិបតី Ukhnaagiin Khurelsukh បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងស្របតាមតម្រូវការនិងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការពង្រឹងការតភ្ជាប់ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ និងនៅអង្គការអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសអង្គការសហប្រជាជាតិ។
លោកប្រធានាធិបតី Ukhnaagiin Khurelsukh និងគណៈប្រតិភូជាន់ខ្ពស់ម៉ុងហ្គោលី ក្នុងជំនួបពោភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (រូបថត៖ TTXVN) |
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ម៉ុងហ្គោលី ស្តីពីការបង្កើតទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង មានប្រសិទ្ធ ភាព និងគ្រប់ជ្រុងជ្រោយ៕