វៀតណាម-Malta ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម-Malta ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាម-Malta ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ មិនា នៅទីក្រុង Valetta របស់ Malta ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអ៊ីតាលីនិង Malta លោក Cao Chinh Thien បានជួបសម្តែង
ការគួសមជាមួយប្រធានសភាជាន់ទាប Malta លោក Angelo Farrugia។ ក្នុង
ជំនួបនេះប្រធានសភាជាន់ទាប Malta លោក Angleo Farrugia បានវាយតំលៃ
ខ្ពស់ចំពោះវិស័យដែលភាគីទាំងពីរមានសក្តានុភាពសហប្រតិបត្តិការដូចជា៖
ការបណ្តុះបណ្ដាលភាសាអង់គ្លេស អ្នកជំនាញការលើវិស័យច្បាប់សមុទ្រ
ការទូត ការគ្រប់គ្រងកំពង់ផែរសមុទ្រ សេវ៉ាកម្មហិរញ្ញវត្ថុ ទេសចរណ៍ ជាដើម។
 រីឯខ្លួន វិញ ឯកអគ្គរដ្ឋទូត Cao Chinh Thien បានស្នើរឲ្យភាគីទាំងពីរជំរុញ
ការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។ នាថ្ងៃដដែល
រដ្ឋមន្ត្រីការបរទេស Malta លោក George Vella ក៏បានទទួលជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Cao Chinh Thien ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ