វេទិកា÷ជំរុញពាណិជ្ជកម្ម-វិនិយោគវៀតណាមនិងជប៉ុន
(VOV)_អង្គភាពអាជីវកម្មជប៉ុននិងវៀតណាមចំនួន២០០អង្គភាព បានចូលរួម
វែទិកា១ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៩តុលា នៅទីក្រុងហូជីមិញ។
វេទិកាលើកនេះជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរជួបពិភាក្សា ស្វែង
យល់អំពីព័ត៍មាន តម្រូវការអំពីទីផ្សារនាំចេញ …។ល។ ថ្លែងមតិនៅទីនេះ លោកស្រី
Pho Nam Phuong នាយិកាមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ បានអោយដឹងថា÷
“ វេទិកានេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០
នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។ នេះគឺជាសកម្មភាពមួយ ដ៏សែនសំខាន់ ដើម្បីបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕”