វេទិកាទិដ្ឋភាពទូទៅរបស់ធនាគាឆ្នាំ២០១៨៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយនិរន្តរភាព
(VOVWORLD) -នាព្រឹកថ្ងៃទី៨ខែឧសភានៅទីក្រុងហាណូយ សារព័ត៌មានសេដ្ឋកិច្ច Sai Gon បាន រៀបចំវេទិកា ទិដ្ឋភាពទូទៅរបស់ធនាគារក្រោមមូលបទ៖ “ធនាគារឆ្នាំ២០១៨៖ ឆ្ពោះទៅការអភិវឌ្ឍនិរន្តរភាព”។
វេទិកាទិដ្ឋភាពទូទៅរបស់ធនាគារ (រូបថតៈ Van Hieu) |
នៅក្នុងវេទិការនេះ តំណាងទាំងអស់បានប្រមូលផ្តុំ ពិភាក្សានិងរំលឹកឡើងវិញនូវជោគជ័យក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ របស់ធនាគារជាតិបានរួមចំណែក ទប់ស្កាត់អតិផរ ណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញកំណើនជាដើម។ ទេសាភិបាលជាតិរង លោកស្រី Nguyen Kim Anh បានឲ្យដឹងថា៖
“តាមរយៈពេលក្តាប់ជាប់ស្ថានភាពជាក់ស្តែងនិងនិន្នាការលើពិភពលោកនោះ ធនាគារជាតិឃើញថា ដើម្បីសម្របនិងម្ចាស់ការចូលរួមបដិវត្តន៍៤.០នោះ ធនាគាវៀត ណាមទាំងអស់ គប្បីឆ្លៀតយកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍតាមរូបសណ្ឋានធនាគាឌីជីថល់ សំដៅបង្កើនលក្ខណៈប្រកួតប្រជែង ផ្តល់ផលិតផលសេវាកម្ម ដំណោះស្រាយធនាគារហិរញ្ញវត្ថុ ដោយឈរលើគ្រឹះនៃការធ្វើអាជីវកម្មឌីជីថល់នៅគ្រប់ទីកន្លែង”៕