វេទិការកុមារជាតិឆ្នាំ២០១៣បានប្រារព្ធឡើងនាថ្ងៃទី៨សីហា។

វេទិការកុមារជាតិឆ្នាំ២០១៣បានប្រារព្ធឡើងនាថ្ងៃទី៨សីហា។ - ảnh 1
វេទិការកុមារជាតិឆ្នាំ២០១៣បានប្រារព្ធឡើងនាថ្ងៃទី៨សីហា។ (vov.vn)



        VOV-វេទិការកុមារជាតិឆ្នាំ២០១៣ជាមួយប្រធានបទ “កុមារចូលរួមមតិធ្វើ​វិសោធនកម្មច្បាប់គាំពារថែទាំនិងអប់រំកុមារ” បានប្រារព្ធឡើងនាថ្ងៃទី៨សីហា
នៅ​ទីក្រុង​ហាណូយ។ វេទិការនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩សីហាជា
មួយ​ការ​ចូលរួមរបស់កុមារចំនួន១៨០នាក់ដែលមានអាយុពី១០ដល់១៦ឆ្នាំរបស់
ខេត្តទីក្រុងចំនួន២៩។​ លោក Nguyen Hai Huu ប្រធាននាយកដ្ឋានគាំពារថែទាំ
កុមារក្រសួង​ការងារ​យុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖

         “ជាមួយគោលដៅគឺពិគ្រោះយោបល់របស់កុមារក្នុងការធ្វើវិសោធនកម្ម
ច្បាប់គាំពារថែទាំនិងអប់រំកុមារប៉ុន្តែមិនមែនជាកុមារធ្វើវិសោធនកម្មផ្ទាល់លើច្បាប់​
ឡើយ។ ចេញពីគំនិតរបស់កុមារនោះ អ្នកតាក់តែងច្បាប់ប្រមូលផ្ដុំឡើងវិញ តាក់
តែង​ច្បាប់​ដើម្បីកំណត់អំពីការទទួលខុសត្រូវធានាអនុវត្តសិទ្ធិរបស់កុមារតាមគំនិត​
របស់​កុមារ។ ជាពិសេសគឺសិទ្ធិចូលរួមរបស់កុមារ យើងតាក់តែងច្បាប់យ៉ាងម៉េច​
ដើម្បី​ក្រោយនេះកុមារមានឱកាសទាក់ទងព័ត៌មាន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ