វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦

វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦ - ảnh 1
វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦

(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅរាជធានីភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាម​ 
រួមសហការជាមួយសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅកម្ពុជា​
 រៀបចំវេទិកា៖ អង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦។ ចូលរួម​វេទិកា​នេះ​ មាន​
ដំណាងជាង២០០នាក់ មកពីគ្រប់ក្រសួង ស្ថាប័ន ខេត្ត ទីក្រុង និង​អង្គភាពអាជីវកម្ម​
នានារបស់វៀតណាមនិងកម្ពុជា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំ
នៅកម្ពុជា លោក Thach Du បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនង​មិត្តភាព ប្រពៃណីនិង​
ជិតស្និទ្ធិអំពីភូមិសាស្ត្រ ការយកចិត្តទុកដាក់ និងបង្ក​លក្ខណះងាយស្រួលពីរដ្ឋាភិបាល
​នៃប្រទេសទាំងពីរនេះ បានជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
​ វិនិយោគរវាងវៀតណាម-កម្ពុជា។ ​នាបច្ចុប្បន្ន វៀតណាមជាដៃគូមួយក្នុងចំណោម​ដៃ
គូ​សេដ្ឋកិច្ចជួរមុខរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១៥ ​ទទួល​
បានបីពាន់៤រយលាន​ដុល្លារអាមេរិក។ វៀតណាមមានគំរោងការណ៍វិនិយោគជាង​១៨០​
គំរោងនៅ​កម្ពុជា ដោយមានបរិមាណទុនចុះបញ្ជីចំនួនជិត៣ពាន់លានដុល្លារ​អាមេរិក
។ ​វៀតណាមក៏ជាប្រទែសនាំមុខអំពីបរិមាណភ្ញៀវទេសចរមកកាន់កម្ពុជា​ ដោយមាន
ចំនួន៩០ ហ្មឺននាក់ ក្នុងឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ