វិទ្យុសម្លេងវៀតណាម VOV ចូលរួមរៀបចំកម្មវិធី OneWay Marathon Vung Tau ២០២៣

(VOVWORLD) - ពានរង្វាន់នេះគ្រោងនឹងទាក់ទាញអត្តពលិកអាជីព អត្តពលិកចលនា សហគមន៍ដែលស្រឡាញ់កីឡា និងអ្នកចូលចិត្តរត់ម៉ារ៉ាតុងចំនួន ៥.០០០ នាក់នៅក្នុង និងក្រៅប្រទេស។ 
វិទ្យុសម្លេងវៀតណាម VOV ចូលរួមរៀបចំកម្មវិធី OneWay Marathon Vung Tau ២០២៣ - ảnh 1តំណាងក្លឹប និងក្រុមបានរត់ ថតរូបជាមួយគណៈកម្មាធិការរៀបចំ (រូបថត៖ Ty Huynh/VOV)

នាល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហូជីមិញ គណៈកម្មាធិការរៀបចំកម្មវិធី OneWay Marathon Vung Tau ២០២៣ បានជួបជាមួយតំណាងក្លឹបរត់ និងណែនាំខ្លឹមសារនៃការប្រកួតនៅទីក្រុង Vung Tau (ខេត្ត Ba Ria - Vung Tau) ក្នុង ២០២៣។

OneWay Marathon Vung Tau ២០២៣  ដឹកនាំដោយសមាគមអ្នកកាសែតវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau វិទ្យុសម្លេងវៀតណាម (VOV) និងទស្សនាវដ្តីអេឡិចត្រូនិក សហគ្រិនវ័យក្មេងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែមេសា នៅទីក្រុង Vung Tau។ ពានរង្វាន់នេះគ្រោងនឹងទាក់ទាញអត្តពលិកអាជីព អត្តពលិកចលនា សហគមន៍ដែលស្រឡាញ់កីឡា និងអ្នកចូលចិត្តរត់ម៉ារ៉ាតុងចំនួន ៥.០០០ នាក់នៅក្នុង និងក្រៅប្រទេស។ អត្តពលិកនឹងប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ។ លោក Pham Xuan Linh នាយក Runway នៃ OneWay Marathon Vung Tau ២០២៣ បាននិយាយថា៖ “យើងចង់ផ្សព្វផ្សាយ និងអភិវឌ្ឍន៍សហគមន៍រត់តាមរយៈការរត់ថ្មើរជើងដែលយើងមានបំណង ក្លាយជាការរត់ប្រណាំងដ៏លេចធ្លោមួយនៅភាគខាងត្បូង។ អត្តពលិកដែលចូលរួមក្នុងកម្មវិធី OneWay Marathon Vung Tau នឹងអាចឆ្លងកាត់ទេសភាពដ៏ស្រស់ស្អាត និងឆ្លងកាត់ទីកន្លែងដ៏ល្បីល្បាញរបស់ Vung Tau តាមសង្ខាងផ្លួវរត់ប្រណាំង”។

OneWay Marathon Vung Tau ២០២៣ គឺជាព្រឹត្តិការណ៍រត់ដ៏ធំបំផុតនៅ Ba Ria - Vung Tau។ ការប្រណាំងនេះដំណើរការតាមលក្ខណៈវិនិច្ឆ័យអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ