វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក

វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក - ảnh 1
វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក (VNP)


        Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពសប្ដាហ៍វប្បធម៍អាស៊ានដែលកំពុង​ប្រព្រឹត្ត
ទៅនៅទីស្ដីការព្រឹទ្ធសភាសហរដ្ឋម៉ិចស៊ិកនាថ្ងៃទី២៩តុលា ស្ថានទូតវៀត​ណាម
ប្រចាំនៅម៉េចស៊ិកបានរៀបចំការជួបសន្ទនាស្ដីពីវប្បធម៍និងសក្ដានុភាព​ទេសចរណ៍
វៀតណាមដោយមានការចូលរួមរបស់និស្សិតបណ្ដាមហាវិទ្យាល័យនៅម៉ិចស៊ិក
អ្នកយកព័ត៌មានស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍រដ្ឋសភា។ នៅ​ជំនួបសន្ទនានេះ
ដំណាងស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ិកបាន​ឧទ្ទេសនាម​អំពីទឹកដីនិងមនុស្ស
វៀតណាម វិភាគស៊ីជម្រៅអំពីសក្ដានុភាពទេសចរណ៍​តាម​រយៈការឧទ្ទេសនាម
កន្លែងមកសំខាន់មួយចំនួននៅខេត្ត Quang Ninh ក្រុង​ហាណូយនិងបេតិកភ័ណ្ឌដំបន់
ភាគកណ្ដាលនិងវាលសណ្ដរទន្លេ Cuu Long ទន្ទឹមនឹងនោះស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍
ទេសចរណ៍ដំណាក់កាលនាបច្ចុប្បន្ន។

        ក្នុងរយៈពេលប្រព្រឹត្តទៅសប្ដាហ៍វប្បធម៍អាស៊ាននេះ​រួមជាមួយម៉ាឡេស៊ី
​ឥណ្ឌូនេស៊ី​ហ្វីលីពីននិងថៃ ស្ថានទូតវៀតណាមបានចូលរួមសម្ដែងសម្លៀក​បំពាក់​ជាតិ
ជួបសន្ទនាអំពីប្លុកអាស៊ាននិងទំនាក់ទំនងជាមួយប្រទេសសាម៉ីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ