វិស័យទេសចរណ៍វៀតណាមឆ្ពោះទៅគោលដៅជំនាញ ទំនើប ធានាគុណភាពនិង ប្រសិទ្ធិភាព
(VOVworld) - នាថ្ងៃទី២៣ ធ្នូ នៅរដ្ឋធានីហាណូយ វាយតំលៃអំពីដំណើរការអនុវត្តន៍
យុទ្ធសាស្ត្រ៥ឆ្នាំអភិវឌ្ឍន៍ទេសចរណ៍វៀតណាម តំណាងអគ្គនាយកដ្ឋានទេសចរ
ណ៍បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍មានទស្សនៈផ្លាស់ប្ដូរថ្មីនោះគឺ “អភិវឌ្ឍន៍
តាមទិសជំនាញ ទំនើប ធានាគុណភាពនិងប្រសិទ្ធិភាព ព្រមទាំងអះ អាងនូវ
ពាណិជ្ជសញ្ញានិងសមត្ថភាពប្រកួតប្រជែង។ប្រាក់ចំណូលពីទេសចរណ៍កើនឡើង
ជាមធ្យម២៥%ក្នុងមួយឆ្នាំក្នុងដំណាក់កាល២០១១-២០១៥។ចាប់តាំងពីឆ្នាំ២០១៥
គោលនយោបាយលើកលែងទិដ្ឋាការក្នុងកាលកំណត់១៥ថ្ងៃសំរាប់ ភ្ញៀវទេសចរ
មកពីបារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ អ៊ីតាលីនិងបេឡារុស បានរួមចំណែក
បង្កើនបរិមាណភ្ញៀវទេសចរមកពីទីផ្សារប្រពៃណីនានា ហើយ ជួយឲ្យទីផ្សារភ្ញៀវ
ទេសចរអន្តរជាតិមកវៀតណាមមានស្ថិរភាពជាបណ្ដើរៗឡើង វិញផងដែរ៕