សិក្ខាសាលា៖ការងារ បង្ការប្រឆាំងអំពើពុក រលួយនៅតំបន់
(VOV)_ក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី ២៩ និងទី៣០តុលា នៅទីក្រុង Da Nang (ភាគ កណ្ដាលវៀតណាម) អធិការកិច្ចរដ្ឋាភិបាលវៀតណាម ខុទ្ធកាល័យ គណះកម្មាធិការមជ្ឈឹម អំពីការបង្ការ ប្រឆាំងអំពើពុករលួយ បានរួមសហការជាមួយ ក្រសួងអភិវឌ្ឍន៍
អន្តរជាតិអង់គ្លេស រៀបចំសិក្ខាសាលា នៅតំបន់ភាគកណ្ដាល-Tay Nguyen (វៀតណាម) ដោយមានប្រធានបទ៖ ការងារបង្ការ ប្រឆាំងអំពើពុករលួយ នៅតំបន់ -ស្ថានភាពជាក់ ស្ដែង និងដំណោះស្រាយ។ បណ្ដាបទអន្តរាគមន៍ដែលបានថ្លែងនៅសិក្ខាសាលាលើក
នេះ បានប្រមូលផ្តុំអំពី បណ្ដាខ្លឹមសារសំខាន់ៗ ដូចជា៖ យន្តការអនុវត្តនិងពិន័យ ការរួមសហការរវាងបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការបង្ការ ប្រឆាំងអំពើពុករលួយនៅ
ក្នុងតំបន់ …។ល។ថ្លែងមតិនៅទីនេះ លោក Tran Duc Luong អគ្គអធិការកិច្ចរដ្ឋាភិបាល វៀតណាម បានសង្កត់ធ្ងន់ថា៖
“ សិក្ខាសាលា បានពិភាក្សារអំពី ចំណុចពិសេសក្នុងការបង្ការ ប្រឆាំង អំពើ ពុក រលួយ នៅតំបន់គ្រប់ជាន់ថ្នាក់ ក៏ដូចជាបណ្ដារបាយការណ៍ស្រាវជ្រាវ ស៊ើបអង្កេតសង្គម
វិទ្យា លទ្ធផលស្រាវជ្រាវ ចែករំលែកបទពិសោធន៍ និងបទមេរៀននានា អំពីការងារបង្ការ ប្រឆាំងអំពើពុករលួយនៅក្នុងតំបន់ផ្សេងៗ និងរៀនសូត្របណ្ដាបទពិសោធន៍ល្អរបស់
អន្តរជាតិ។ ពីនោះ នាំចេញបណ្ដាសំណូមពរ ផ្តល់បណ្ដាដំណោះស្រាយអោយ ការងារ បង្ការ ប្រឆាំងអំពីពុករលួយនៅក្នុងតំបន់ និងថ្នាក់ជាតិ៕”
|
សិក្ខាសាលា៖ ការងារបង្ការ ប្រឆាំងអំពើពុករលួយ នៅតំបន់ -ស្ថានភាពជាក់ ស្ដែង និងដំណោះស្រាយ។ (http://baodientu.chinhphu.vn) |