សិក្ខាសាលាគោលនយោបាយស្ដីអំពីសមភាពភេទ

សិក្ខាសាលាគោលនយោបាយស្ដីអំពីសមភាពភេទ - ảnh 1
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai Chuyen (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៤ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា
គោលនយោបាយស្ដីអំពីសមភាពភេទ ដោយមានការចូលរួមរបស់តំណាង១០០
នាក់ពីក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាលនានា ព្រមទាំងអ្នកជំនាញការអំពី
សមភាពភេទនៅក្នុងនិងក្រៅប្រទេស។ថ្លែងមតិបើកសិក្ខាសាលា លោកស្រី Pham
 Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបាន
អះអាងថា សិក្ខាសាលានេះបង្កឱកសសំរាប់ស្ថាប័ន អង្គការនានាផ្លាស់ប្ដូរ ពិភាគ្សា
និងនាំចេញសំណើរសំដៅជំរុញការអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវយុទ្ធ
សាស្ត្រជាតិស្ដីអំពីសមភាពភេទ២០១១-២០២០ និងកម្មវិធីធ្វើសកម្មភាព ស្ដីអំពី
សមភាពភេទដំណាក់កាល២០១៦-២០២០ជាដើម។
រីឯលោកស្រី Pratibha Mehta អ្នកសម្របសម្រួលអ.ស.បប្រចាំនៅវៀតណាម បាន
សង្កត់ធ្ងន់ថា សមភាពភេទជាបញ្ហាមួយទាក់ទិនដល់នយោបាយហើយគ្រាន់តែ
អាចទទួលបាននៅពេលមានការសន្យានិងសកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
ប៉ុណ្ណោះ។នាថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៥ នៅពេលថ្នាក់ដឹកនាំប្រទេសនានាប្រមូល
ផ្ដុំនៅ ទីក្រុងញូវយ៉ក ប្រទេសអាមេរិកដើម្បីអនុម័តលើគោលដៅអភិវឌ្ឍន៍ដោយ
និរន្តរ ភាពនោះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា
វៀត ណាមនឹងខំប្រឹងប្រែងអនុវត្តន៍វិធានការទាំងអស់ដើម្បីលុបចោលគំលាត
ភេទលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ