សិក្ខាសាលាស្ដីពីគោលនយោបាយអប់រំអាស៊ានប្រារព្វឡើងនៅហាណូយ
(VOVworld) - នាព្រឹកថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ សិក្ខាសាលាស្ដីពី
គោលនយោបាយអប់រំអាស៊ាន ក្រោមប្រធានបទ សមត្ថភាពសិក្សារៀនសូត្រជំនាញ
សំរាប់សិស្សានុសិស្សនៅសតវត្សទី២១បានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំ
របស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម Microsoft វៀតណាម និងក្រុមប្រឹក្សា
អង់គ្លេស។
|
ទិដ្ឋភាពនៃសិក្ខាសាលានេះ |
សិក្ខាសាលានេះបានប្រមូលផ្ដុំពិភាក្សាអំពីបណ្ដាសមត្ថភាពសិក្សារៀនសូត្រជំ
នាញដែលត្រូវបំពាក់សំរាប់សិស្សានុសិស្សនៅថ្នាក់អនុវិទ្យាល័យរួមមាន ដោះស្រាយ
ករណីជាក់ស្ដែង ការប្រាស្រ័យទាក់ទង ច្នៃប្រឌិតសហប្រតិបតិ្តការ អប់រំបុគ្គលិក
លក្ខណៈជាដើម។តាមបណ្ដាដំណាងថាសិស្សានុសិស្សវៀតណាម មានកត្ដាគ្រប់
គ្រាន់ដើម្បីអាចសិក្សារៀនសូត្រ និងច្នៃប្រឌិតយ៉ាងល្អ។ពីការពិតជាក់ស្ដែងនេះ
ដំណាងចំនួន១២០នាក់ ដែលជាអ្នកកំណត់គោលនយោបាយ គ្រប់គ្រងការអប់រំនិង
គ្រូបង្រៀននៅសាលានានានៅវៀតណាម អង់គ្លេស និងប្រទេសអាស៊ានផ្សេងមួយ
ចំនួន បានចែករំលែកវិធានការបង្រៀនថ្មីដោយមានការជួយឧបត្ថម្ភរបស់បច្ចេកវិទ្យា
ព័ត៏មាន ក៏ដូចជាវិធានការដើម្បីបញ្ជូនទៅដល់សិស្សានុសិស្យបណ្ដាសមត្ថភាពចាំ
បាច់ ក្នុងការសិក្សារៀនសូត្រនិងការធ្វើពលកម្មនៅក្នុងដំណាក់កាលសមាហរណ្ឌកម្ម
អន្តរជាតិនាបច្ចុប្បន្ន៕