សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មវៀតណាមនៅន័រវែ

សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មវៀតណាមនៅន័រវែ - ảnh 1
សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មវៀតណាមនៅន័រវែ (VOV)

        Vovworld-នាថ្ងៃទី១៥តុលាស្ថានទូតវៀតណាមប្រចាំនៅន័រវែបានរៀបចំ
​សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មនៅវៀតណាមសំដៅជួយឧបត្ថម្ភក្រុម​ហ៊ុន
របស់ន័រវែស្វែងយល់ឱកាសវិនិយោគអាជីវកម្មនៅវៀតណាម។

        ថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែ​លោក
ស្រី Le Thi Tuyet Mai បានឲ្យដឹងថា ថ្នាក់ដឹកនាំនិងសហគមន៍អង្គភាព​អាជីវកម្មវៀត
ណាមនិងន័រវែបានចែករំលែកទស្សនៈរួមថា មានឱកាស​សហប្រតិបត្តិការអាជីវកម្ម
បើកចេញសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស
គឺវៀតណាមកំពុងត្រៀមរៀបចំចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី
ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ក្នុង​នោះមានន័រវែផង។

        នៅសិក្ខាសាលាដំណាងនៃក្រុមហ៊ុនន័រវែមួយចំនួនបានអះអាងថា វៀត​ណាម
​ជាទីផ្សារមានសក្ដានុភាពក្នុងដំបន់អាស៊ី-អាគ្នេយ៍ នាំមកឱកាសដ៏ធំធេង​សំរាប់​ក្រុម
ហ៊ុន​របស់ន័រវែក ទន្ទឹមនឹងនោះក៏ជាច្រកទ្វាដើម្បីអង្គភាពអាជីវកម្ម​ន័រវែជ្រៀតចូល
​ទីផ្សារប្រទេសផ្សេងៗនៃសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍​(អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ