សិក្ខាសាលាស្តីអំពីការទទួលខុសត្រូវសង្គមរបស់អង្គភាពអាជីវកម្ម
|
ការទទួលខុសត្រូវសង្គមរបស់អង្គភាពអាជីវកម្ម (Image: co-op.com.uk) |
(VOVworld) – នាព្រឹកថ្ងៃទី ៣ ធ្នូ នៅទីក្រុងហូជីមិញ សិក្ខាសាលាស្តីអំពីការទទួលខុសត្រូវសង្គមរបស់អង្គភាពអាជីវកម្ម-របៀបដើម្បីអង្គភាពអាជីវកម្មផ្ទេ ការទទួលខុសត្រូវសង្គមទៅជាអាទិភាពយុទ្ធសាស្ត្រ ត្រូវបានស្ថានទូតដាណឺម៉ាក ប្រចាំនៅវៀតណាមគួបផ្សំជាមួយមូលនិធិវិនិយោគដាណឺម៉ាក់រៀបចំឡើង។
ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតដាណឺម៉ាក់ប្រចាំនៅវៀតណាម លោក John
Nielsen បានប្រកាសអនុវត្តន៍សេវ៉ាកម្មផ្តល់ទិដ្ឋការឆាប់រហ័សសំរាប់អង្គភាព អាជីវកម្មនិងអង្គការនៅវៀតណាមដែលមានទំនាក់ទំនងដៃគូពាណិជ្ជកម្ម ជាមួយ
ដាណឺម៉ា។ លោក John Nielsen បានឲ្យដឹងថា៖
“នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មដាណឺម៉ាកចំនួន ១៤០ នៅវៀតណាម។ ប៉ុន្តែ អង្គភាពអាជីវកម្មវៀតណាមវិនិយោគទៅទីផ្សារដាណឺម៉ាកនៅតិចតូចណាស់។
យើងខ្ញុំសង្ឃឹមថា៖ កម្មវិធីនេះនឹងជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលជាង
សំរាប់ដៃគូវៀតណាមសំដៅជំរុញសកម្មភាពវិនិយោគក៏ដូចជាបំរើការបណ្តុះ
បណ្ដាលប្រភពធនធានមនុស្ស៕”