សិក្ខាសាលាអំពីសមុទ្រខាងកើតនៅទីក្រុង New York

សិក្ខាសាលាអំពីសមុទ្រខាងកើតនៅទីក្រុង New York - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នៅសិក្ខាសាលាមានទ្រង់ទ្រាយអំពីសមុទ្រខាងកើតដែលបានប្រព្រឹត្ត
ទៅនៅទីក្រុង New York អាមេរិក នាថ្ងៃទី៤ ឧសភា អ្នកប្រាជ្ញល្បីឈ្មោះជាច្រើនរួមជា
មួយមជ្ឈដ្ឋានអ្នកកាទូតយ៉ាងច្រើនកុះករនៃប្រទេសនានាក៏ដូចជាអ្នកជំនាញការ
ស្រាវជ្រាវមកពីវិទ្យាស្ថាន សាកលវិទ្យាល័យអាមេរិកមួយចំនួន បានថ្លែងបទសុន្ទ
រកថា ជាច្រើនដែលមានតំលៃ។សិក្ខាសាលាមានចំណងជើងថា “ជំលោះនៅសមុទ្រ
ខាង កើត៖ច្បាប់ នយោបាយនិងការទូត” បានរៀបចំឡើងដោយទស្សនាវដ្ដីហានិ
ភ័យ នយោបាយ(JPR)ដែលមានទីស្ដីការនៅទីក្រុង New York។ជ្រុងជ្រោយជាច្រើន
ក្នុងជំលោះដែនសមុទ្រនៅសមុទ្រខាងកើតត្រូវបានយកមកពិភាគ្សាដូចជា៖
លក្ខណៈខុសច្បាប់របស់ផែនទីអណ្តាតគោ៩កំណាត់និងផលវិបាកយុទ្ធសាស្ត្រនៃ
ការដែលចិនផ្លាស់ប្ដូរស្ថានភាពដើមរបស់កោះនានាដែលប្រទេសនេះកំពុងកាន់
កាប់ននៅសមុទ្រខាង កើត។បណ្ដាអ្នកប្រាជ្ញក៏បានពិភាគ្សាអំពីជម្រើសនិងឱកាស
នានាដែលប្រទេសក្នុង ជំលោះគប្បីឆ្លៀតយកដើម្បីដោះស្រាយបញ្ហាសមុទ្រ
ខាងកើតដោយសន្តិវិធីឈរលើ មូលដ្ឋានច្បាប់អន្តរជាតិផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ