សិក្ខាសាលា “អាជីវកម្មជាមួយវៀតណាម” នៅនូរវ៉ែលហេ្សឡង់
|
សិក្ខាសាលា “អាជីវកម្មជាមួយវៀតណាម” នៅនូរវ៉ែលហេ្សឡង់ (Image: VNA) |
(VOVworld)- នាថ្ងៃទី ១០ វិច្ឆិកា សិក្ខាសលា “អាជីវកម្មជាមួយវៀតណាម” ត្រូវបាន
រៀបចំឡើងនៅរដ្ឋធានី Wellington របស់នូរវ៉ែលហ្សេឡង់។ ថ្លែងមតិនៅ ទីនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូរវ៉ែលហ្សេឡង់ លោក Nguyen Viet Dung
បានរំលឹកឡើងវិញសមិទ្ធិផលដែលវៀតណាមបង្កើតបានក្នុងរយៈពេលកន្លង
ទៅ ជាពិសេស ស្នាដៃលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ លោក Nguyen Viet
Dung ក៏បានវាយតំលៃខ្ពស់លទ្ធផលនៃសកម្មភាពដែលត្រូវបានអនុវត្តក្នុង
ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងវៀតណាម-
នូរវ៉ែលហ្សេឡង់ឆ្នាំ ២០១៥។ ក៏ក្នុងសិក្ខាសាលានេះដែរ តំណាងពាណិជ្ជកម្ម
វៀតណាមប្រចាំនៅនូវវ៉ែលហ្សេឡង់បានឧទ្ទេសនាមអំពីសៀវភៅ “ការណែ
នាំធ្វើអាជីវកម្មជាមួយវៀតណាម” ជាភាសាអង់គ្លេសដល់មជ្ឈដ្ឋានអាជីវករ
ប្រទេសសាមីដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មនូរវ៉ែលហ្សេឡង់យល់បន្ថែម
អំពីបរិយាកាសវិនិយោគនៅវៀតណាម៕