|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានមកសាកសួសុខទុក្ខនិងជូនអំណោយកុមារដែលត្រូវឆ្លង HIV នៅមជ្ឈមណ្ឌលព្យាបាលជំងឺ អប់រំពលកម្មសង្គមលេខ២ ស្រុក Ba Vi ទីក្រុងហាណូយ។ (baomoi.com) |
VOV-នាថ្ងៃទី១មិថុនា ក្នុងឱកាសទិវាកុមារអន្តរជាតិនិងចាប់ផ្ដើមឲ្យខែ
សកម្មភាពដើម្បីកុមារវៀតណាម។ ក្នុងឱកាសនេះ បណ្ដាដំបន់របស់វៀតណាមបានរៀបចំសកម្មភាពជាច្រើនដូចជាសាកសួរសុខទុក្ខជូនអំណោយឲ្យកុមារក្រីក្រ
មានស្ថានភាពលំបាក។ នាថ្ងៃទី៣១ឧសភា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានមកសាកសួសុខទុក្ខនិងជូនអំណោយកុមារដែលត្រូវឆ្លង HIV នៅមជ្ឈមណ្ឌល
ព្យាបាលជំងឺ អប់រំពលកម្មសង្គមលេខ២ ស្រុក Ba Vi ទីក្រុងហាណូយ។ ថ្លែងមតិ
នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសំណូមពរថា៖
“ខ្ញុំស្នើរគណៈកម្មាធិការបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់យល់ដឹងជាច្រើនជាង
ទៀតអំពីការងារថែទាំអប់រំកុមារត្រូវផ្ទុក HIV។ បណ្ដាផ្នែកសុខាភិបាលហិរញ្ញវត្ថុ អប់រំនិងបណ្ដុះបណ្ដាល ការងារយុទ្ធជនពិការនិងសង្គមកិច្ចត្រូវចលនាប្រភពទុន
ជាច្រើនថែមទៀតដើម្បីបង្កើនមូលដ្ឋានសំភារៈលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺសំរាប់កុមារផ្ទុក HIV។”
នាយប់ថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយមូលនិធិគាំពារកុមារវៀតណាម (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានរៀបចំការជួបមុខដំណាងកុមារ
មានស្ថានភាពលំបាក់លើទូទាំងប្រទេសចំនួន៥០នាក់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិកានិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យ
ដឹងថា៖
“នៅវៀតណាម ប្អូនៗកុមារមិនត្រឹមតែមានទិវាកុមារអន្តរជាតិទី១មិថុនាតែ
ប៉ុណ្ណោះទេ ថែមទាំងបណ្ដាប្អុនបានមានខែសកម្មភាពដើម្បីកុមារជាមួយសកម្មភាពដ៏សម្បូបែបជាក់ស្ដែងដែលសង្គមទាំងមូលបានលៃទុកឲ្យប្អូនៗទៀតផង។ ខ្ញុំចង់
ឲ្យប្អូនៗក្នុងឆ្នាំសិក្សាថ្មីនឹងខំប្រឹងប្រែងជាច្រើនថែមទៀតឈានឡើងក្នុងជីវភាព
រស់នៅនិងក្នុងការរៀនសូត្រដើម្បីក្លាយទៅជាពលរដ្ឋដ៏ល្អមានប្រយោជន៍សំរាប់
សង្គម៕”