សកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ៣ កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញមកដល់រដ្ឋធានីវៀងច័ន្ធ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ តាមសេចក្តីអញ្ចើញរបស់ប្រធារដ្ឋសភា
ឡាវ  Pany Yathotou ។ បន្ទាប់ពីពិធីទទួល ក្នុងជំនួបចរចារ ប្រធានរដ្ឋសភាឡាវ Pany
 Yathotou បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ ប្រធានរដ្ឋសភាវៀតណាម និងសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបក្ស រដ្ឋសភានិង ប្រជាជនវៀតណាមកាតរៈភាព ដែលជានិច្ចកាលលៃទុកការគាំទ្រនិងជំនួយឧបត្ថម្ភដ៏
ធំធេង ថ្លៃថ្នូរ សំរាប់ឡាវ ក្នុងកិច្ចការការពារនិងកសាងប្រទេសជាតិ។ ប្រធានរដ្ឋសភា
 Nguyen Sinh Hung បានសម្តែងនូវជំនឿជឿជាក់ថា៖ ប្រជាជននៃបណ្ដាកុលសម្ពន្ធ ឡាវកាតរៈភាព ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវ នឹងទទួលបានសម្ឋិទិ ជាច្រើនថែមទៀត ក្នុងកិច្ចការផ្លាស់ប្តូរថ្មីតាមទិសដៅសង្គមនិយម។ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ 

សកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung នឹងជួបចរចារជាមួយប្រធានរដ្ឋសភាឡាវ Pany Yathotou (Image: TTX)

“យើងខ្ញុំមកដល់ឡាវជាមួយមនោសញ្ចេតនាមិត្តភាពដ៏កក់ក្តៅ។ យើងខ្ញុំសូមថ្លែង
អំណរគុណបណ្ដាសមមិត្តដែលបានលៃទុកឲ្យយើងខ្ញុំមនោសញ្ចេតនាល្អប្រសើ។ ដំណើរទស្សនកិច្ច លើកនេះបានជួយឲ្យចំណងមិត្តភាពជាពិសេស វៀតណាម–ឡាវ អភិវឌ្ឍន៍ឲ្យកាន់តែស៊ី ជំរៅ ខ្លាំងក្លាថែមទៀត។”
បន្ទាប់ពីការចរចារ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានរដ្ឋសភា
ឡាវ Pany Yathotou បានចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការតរវាង រ
ដ្ឋសភាទាំង ២។ ខ្លឹមសារនៃការព្រមព្រៀងអះអាងច្បាស់ថា៖ ភាគីទាំង ២ បង្កើននិង ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពជាពិសេស កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងរដ្ឋសភាទាំង ២ និងបណ្ដាស្ថាប័នទាក់ទិននៃរដ្ឋសភាទាំង ២ តទៅ
ទៀត។ ជារៀលរល់ឆ្នាំ ប្រទេសទាំង ២ នឹង រួមគ្នាកសាងកម្មវិធីសហប្រតិបត្តិការ និងគួបផ្សំអនុវត្តបណ្ដាសកម្មភាពជាក់ស្តែង ប្រកបដោយមានប្រសិទ្ធភាព៕ 
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ