សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ
![សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_08_12/ttt_xhyj.jpg) |
សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ |
(VOV)_បន្តដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី១១ សីហា នៅទីក្រុងវៀងច័ន្ទ ឡាវ គណៈប្រតិភូវិទ្យុសម្លេងវៀតណាម ដឹកនាំដោយលោក Nguyen Dang Tien
អគ្គនាយកវិទ្យុសម្លេងវៀតណាម បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង
ព័ត៍មាន វប្បធម៌និងទេសចរណ៍ ឡាវ លោក Bongsengkham Vongdara ។ នៅក្នុង
ជំនួបនេះ លោក Nguyen Dang Tien បានជូនដំណឹងចំពោះលោក Bongsengkham
Vongdara អំពីការដែលវិទ្យុសម្លេងជាតិវៀតណាម និងឡាវ ចុះហត្ថលេខាលើ
កិច្ចសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៨ ។ មុននោះ នាថ្ងៃទី១១
សីហា គណៈប្រតិភូវិទ្យុសម្លេងវៀតណាមបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៥០នៃទិវាបង្កើតវិទ្យុសម្លេងជាតិឡាវ៕