សកម្មភាពរបស់ចិនក្រោមទស្សនៈរបស់អ្នកជំនាញការបារាំង
(VOVWORLD) /  
|
លោក David Camroux បណ្ឌិតប្រវត្តិសាស្ត្រនយោបាយនៅមហាវិទ្យាល័យប៉ារីស Sorbonne (vietnamnet.vn) |
Vovworld-ចិនបានគិតគូម៉ត់ចត់អំពើររំលោភដោយមិនអើពើរដល់ច្បាប់ទាំងឡាយជាការចាត់ទុករបស់អ្នកជំនាញការជួរមុខមួយចំនួនរបស់បារាំងអំពី
អាស៊ី-អាគ្នេយ៍។
លោក David Camroux បណ្ឌិតប្រវត្តិសាស្ត្រនយោបាយនៅមហាវិទ្យាល័យ
ប៉ារីស Sorbonne លោកគ្រូសាលានយោបាយប៉ារីសបានចាត់ទុកថា៖
“ចិនបានអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ប៉ុន្តែមិនគោរពច្បាប់អន្តរជាតិ។ ចិនមិនចង់ដោះស្រាយបញ្ហាដោយពហុ
ភាគីទេ គេចង់ដោះស្រាយដោយឡែកជាមួយប្រទេសអាស៊ាននីមួយៗ។ ដោយ
ហេតុនេះខ្ញុំចាត់ទុកថា អាស៊ានត្រូវសាមគ្គីនិងចងសម្ព័ន្ធជិតស្និទ្ធដើម្បីធានាស្ថិរភាពសន្តិភាពក្នុងដំបន់។”
រីឯលោកស្រី Chemillier Gendreau អតីតប្រធានសមាគមអ្នកច្បាប់ទ្វីបអឺរ៉ុប
បានឲ្យដឹងថា៖
“ចិនបានប្រកាសថា ដំបន់ទឹកដែនដីទាំងអស់ក្នុងខ្សែងណ្ដាតគោក្រោមឧវាទ
របស់គេ។ ទ្រឹស្តីនោះបញ្ច្រាស់ទាំងស្រុងនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដី
ពីច្បាប់សមុទ្រ (UNCLOS)។ រីឯនិយាយអំពីសិទ្ធិប្រវត្តិសាស្ត្រនោះ ត្រូវមានភ័ស្តុតាង
ក៏ដូចជាមានការទទួលស្គាល់របស់ប្រទេសផ្សេងៗដែលចិនគ្មានភ័ស្តុតាងណាមួយ
ទាំងខាងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិឡើយ។ ពីព្រោះមិនអាចបង្ហាញបាននិង
ដោយសារអ្វីៗគេចង់ទទួលបញ្ច្រាស់នឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រ ដោយហេតុនេះគេមានទ្រឹស្ដីដោយឡែកដើម្បីទន្ទ្រានកាន់កាប់។ ខ្ញុំចាត់ទុក
ថាបណ្ដាប្រទេសអាស៊ាននឹងមិនយល់ព្រមនឹងទស្សនៈមិនសមហេតុសមផលរបស់
ចិនឡើយ៕”
-VOVWORLD