![សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_03_17/ctn-hoi-kien-nha-vua.jpg) |
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន (VOV) |
Vovworld-ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នាព្រឹកថ្ងៃទី១៧មិនា
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវបានចូលបង្គំគាល់
ព្រះមហាក្សត្រនិងព្រះមហាក្សត្រយានីនៅបរមរាជវាំងជប៉ុនបន្ទាប់ពីពិធីទទួលជា
ផ្លូវការតាមពិធីការខ្ពស់បំផុតរបស់រាជវង្សានុវង្ស។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងព្រះមហាក្សត្រ Akihito
បានវាយតំលៃខ្ពស់នូវជោគជ័យនៃសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូតក្នុងឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ ព្រមទាំងចាត់ទុក
រាល់ជោគជ័យនេះជាមូលដ្ឋានងាយស្រួលដើម្បីបង្កើនថែមទៀតទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពវៀតណាម-ជប៉ុនឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង២។
នាព្រឹកថ្ងៃទី១៧មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួប
សន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់ជប៉ុន។
នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានចូលរួមវេទិការ
អង្គភាពអាជីវកម្មវៀតណាម-ជប៉ុន។ ប្រធានរដ្ឋ Truong Tan Sang មានបំណង
បណ្ដាអង្គភាពអាជីវកម្មជប៉ុនបើកទូលាយការអាជីវកម្មនិងវិនិយោគយូរអ្វែងនៅ
វៀតណាម ពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពល ដម្លើងនាវាជាដើម។
លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបន្តបង្កលក្ខណៈល្អបំផុតសំរាប់
វិនិយោគិនជប៉ុននឹងនរចិត្តរកស៊ីយូរអង្វែងប្រសិទ្ធភាពនិងចីរភាពនៅវៀតណាម
ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងដើម្បីទ្វីបអាស៊ីអភិវឌ្ឍន៍សម្បូររុង
រឿងនិងចងសម្ព័ន្ធ៕