សកម្មភាពរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកនៅវៀតណាម

(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាពេលរ
សៀលថ្ងៃទី ១៦ធ្នូនៅទីក្រុងហាណូយ រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសអាមេរិក
លោក John Kerry និង ឧបនាយករដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham
Binh Minhបានមានការ ជួបប្រាស្រ័យជាមួយអ្នកសាព័ត៌មាន បន្ទាបពីកិច្ចចរចារ។
លោកPham Binh Minh ឲ្យដឹងថា៖

        “យើងខ្ញុំបានផ្លាស់ប្តូរលើវិធានការជាច្រើន ដើម្បីបន្តអនុវត្តន៌ទំនាក់ទំនង
ដៃគូលើគ្រប់វិស័យ ធ្វើឲ្យទំនាក់ទំនងវៀតណាម អាមេរិក អភិវត្តន៌យ៉ាងខ្លាំងក្លា ថែមទៀតលើគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានឯកភាពថា ត្រូវបង្កើនកិច្ចសហ
ប្រ តិបត្តិការលើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា ក្នុងនោះមានការ ចុះហត្ថលេខា
ជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរស៊ីវិល”។

សកម្មភាពរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកនៅវៀតណាម - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក John Kerry(internet)

        រីឯខ្លួនវិញ លោក John Kerry បានអះអាងជាថ្មីម្តងទៀត នូវគោលនយោ
បាយបង្វេទិសនៃរដ្ឋអំណាចរបស់ប្រធានាធិបតីលោក Barack Obama ក្នុងតំបន់
អាស៊ីអាគ្នេយ៌ ក្នុងនោះវៀតណាមជាដៃគូសំខាន់របស់អាមេរិក។ លោកឲ្យដឹងថា៖

        “ពាណិជ្ជកម្មវិនិយោគជាវិស័យសហប្រតិបត្តិការអភិវឌ្ឍន៌ខ្លាំងបំផុតរវាង ប្រទេសទាំងពីរវៀតណាមជាមួយអាមេរិក។ សង្ឈឹមថា កិច្ចព្រមព្រៀងពាណិជ្ជ
កម្មដៃគូរអន្តរ ប៉ាស៊ីហ្វិក (TPP)ដែលភាគីទាំងពីរកំពុងដំណើរការចរចារនឹងជា
ឱកាសជម្រុញ ពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ហើយយើងខ្ញុំសង្ឃឹមថា TPP
នឹងសម្រេច បានយ៉ាងឆាប់ៗ”។
​​​​        នារសឪលថ្ងៃនេះដែរអគ្គលេខាបក្សកម្មុយនិសវៀតណាមលោក Nguyen 
Phu Trongបានទទួលជួបសន្ទនាជានួយលោក John Kerry ។លោក Nguyen 
Phu Trongបានគូសបញ្ជាក់ថា៖មុនក៍ដូចជាក្រោយវៀតណាមអនុវ​ត្តគោលមាគា
កិច្ចការបរទេសឯករាជ្យម្ចាស់ការសន្តិភាពសហប្រតិបត្តិការនិងសកម្មធ្វើសមាហរ
ណះកម្មអន្តរជាតិ។លោក Nguyen Phu Trongអះអាងថា៖អាមេរិកជាដៃគូសំខាន់
របស់វៀតណាមនិងស្នើរភាគីអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាមលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវិទ្យាសាស្រ្តបច្ចេកវិទ្យាអប់រំ។
លោកNguyen Phu Trong និងលោកJohn Kerry បានផ្លាស់ប្តូរបញ្ហាមួយចំនួន
នៅក្នុងតំបន់និងអន្តរជាតិដែលភាគីទាំង២មានការយកចិត្តទុកដាក់ដូចគ្នា។ក្នុងពិធីទទួលរដ្ឋមន្រ្តីការ​បរទេសអាមេរិក លោកJohn Kerry នារសៀលថ្ងៃទី១៦ធ្នូនៅក្រុងហាណូយ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung បានចាត់ទុកថា៖លទ្ឋផលនៃដំណើរទស្សនកិច្ចនឹងរួមចំណែកជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២។ផ្លាស់ប្តូរមតិអំពីការចរចារ
កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកTPP លោក NguyenTan Dung អះអាងថា៖វៀត
ណាមនឹងសហប្រតិបត្តិការជាមួយអាមេរិកក្នុងដំណើរ​ការណ៍នេះ។ស្តីអំពីបញ្ហា
សិទ្ឋិមនុស្ស​ លោក NguyenTan Dungចាត់ទុកថា៖នាពេលកន្លងទៅភាគីទាំង២
បានមានយន្តការសន្ទនានិងដោះស្រាយបញ្ហាដោយឈរលើស្មារតីសហប្រតិ
បត្តិការស្ថាបនានិងយល់ដឹងគ្នាទៅវិញទោមក។លោក NguyenTan Dungអបអរសារ
ទរការដែលភាគីអាមេរិកជួយវៀតណាមក្នុងការងារទប់ទល់នឹងបំរែបំរួលអាកាសធាតុ។អំពីបញ្ហាសមុទ្រខាងកើត លោក នាយករដ្ឋមន្រ្តីNguyenTan Dung អបអរសារទរ អាមេរិកដែលបានគឺគាំទ្រអាស៊ាននិងវៀតណាមដោះស្រាយជំលោះលើសមុទ្រខាង
កើតដោយសន្តិវិថី៕






       

ប្រតិកម្មទៅវិញ

ផ្សេងៗ