សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Pham Binh Minh នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ
|
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Pham Binh Minh នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (VOV) |
Vovworld-នាថ្ងៃទី២៦កញ្ញាសម័យប្រជុំលើកទី៦៩នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅអាមេរិក បានប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ស្ដីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយអគ្គលេខាធិការលោក Ban Ki
Moon និងអនុប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើសហអធិបតី។
នៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានថ្លែងមតិសង្កត់ធ្ងន់ទៅលើសារសំខាន់និងវាយតំលៃខ្ពស់ការរួមចំណែករបស់បណ្ដាសកម្មភាពរក្សាសន្តិភាពរបស់អ.ស.បក្នុង
ការការពារសន្តិភាពសន្តិសុខអន្តរជាតិ ទន្ទឹមនឹងនោះអះអាងកិច្ចសន្យារបស់វៀតណាមរួមចំណែកទៅបណ្ដាសកម្មភាពនេះ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh ក៏បានចូលរួមកិច្ចប្រជុំសំខាន់ចំនួន៣ទៀតរបស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍
(អាស៊ាន)ទៀតផង។
នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ លោក Pham Binh Minh បានស្នើរអាស៊ានត្រូវខំប្រឹងប្រែងទប់ស្កាត់ការធ្វើឲ្យស្ថានភាពស្មុគស្មាញថែម
ទៀតនៅសមុទ្រខាងកើត ជំរុញការអនុវត្តដ៏ពេញលេញ DOC និងបន្តសន្ទនា
សំដៅទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។
នៅកិច្ចប្រជុំជាមួយអគ្គលេខាធិការនិងប្រធានមហាសន្និបាតអ.ស.ប លោក
Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ាននិងអ.ស.បត្រូវបង្កើនកិច្ចសហប្រតិបត្តិការ
សំដៅការពារសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅដំបន់ដោយឈរលើមូលដ្ឋាន
ច្បាប់អន្តរជាតិនិងអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
នៅកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ភាគីអាមេរិកបានអះអាងថាអាមេរិកបន្តយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងជាមួយអាស៊ាននិងដំបន់
អាស៊ី-ប៉ាស៊ីហ្វិកនិងបញ្ហាសន្តិភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅដំបន់៕