សកម្មភាពរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលី

(VOVWORLD) - នាយប់ថ្ងៃទី២៧ ស្ថានីយ៍ទូរទស្សន៍ឌីជីថលវៀតណាម VTC ចំណុះវិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីទូរទស្សន៍ពិសេសក្រោមចំណង ជើងថា “ពិសិដ្ឋមាតុប្រទេសរាប់ពាន់ឆ្នាំ”។ 
សកម្មភាពរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលី - ảnh 1 សកម្មភាពមួយក្នុងកម្មវិធី "ពិសិដ្ឋមាតុប្រទេសរាប់ពាន់ឆ្នាំ" (រូបថត៖VOV៥)

(VOVworld) - នាយប់ថ្ងៃទី២៧ ស្ថានីយ៍ទូរទស្សន៍ឌីជីថលវៀតណាម VTC ចំណុះវិទ្យុសម្លេង វៀត ណាមបានរៀបចំកម្មវិធីទូរទស្សន៍ពិសេសក្រោមចំណង ជើងថា “ពិសិដ្ឋមាតុប្រទេសរាប់ពាន់ឆ្នាំ”។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាន របស់ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh។ កម្មវិធីនេះបំផុសឡើងការ ចែករំលែកចំពោះការបាត់បង់និងពលីកម្មរបស់ជំនាន់មុនៗដែលមាតុប្រទេស វៀតណាមដណ្ដើមបានឯករាជ្យនិងជីវភាពរស់នៅប្រកបដោយសន្តិភាពនា បច្ចុប្បន្ន។ ចូលរួមកម្មវិធីនេះ អតីតយុទ្ធជន Le Quang Hung ចែករំលែកថា៖

        “យុទ្ធជនដូចយើងខ្ញុំ ជាពិសេសគឺយុទ្ធជនពិការនិងគ្រួសារយុទ្ធជនពលី គេបានឃើញការដឹងគុណរបស់បក្ស រដ្ឋ សង្គមនិងជំនាន់ក្រោយៗ។ ប្រការនេះ ធ្វើឲ្យគេពេញចិត្តមួយចំណែក ដោយចង់បានសង្គមនិងជំនាន់ក្រោយៗចងចាំ ដល់ការរួមវិភាគទានរបស់គេសំរាប់ប្រទេសជាតិ”។

        នាថ្ងៃទី២៦និងថ្ងៃទី២៧ កក្កដា មជ្ឈឹមសមាគមន៍បាកបាទប្រហមវៀតណាម បានសហការជាមួយសាខាកាកបាទប្រហមរដ្ឋធានីហាណូយ ប្រគល់ជូន អំណោយនិងផ្ទះសប្បុរសធម៌ចំពោះគ្រួសារវីរៈអ្នកម្ដាយវៀតណាម គ្រួសារ គោលនយោបាយដែលមានជីវភាពរស់នៅលំបាកនៅស្រុក Tho Xuan និងស្រុក Quan Son ខេត្ត Thanh Hoa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ