សកម្មភាពរំលឹកខួបលើកទី៨៧នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម
(VOVWORLD) -នាយប់ថ្ងៃទី១៥វិច្ឆិកា ឧប នាយករដ្ឋមន្ត្រីរដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជន ជាតិទាំងមូល ជាមួយប្រជាជនសង្កាត់ Lieu Giai ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី៨៧ នៃទិវាប្រពៃណី រណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៧)។
លោកឧបនាយករដ្ឋមន្ត្រី បានលើកសរសើរចំពោះគ្រួសារវប្បធម៌ ព្រមទាំងមានបំណងថា សង្កាត់ Lieu Giai នឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការកសាងរបៀបផ្នត់រស់នៅវប្បធម៌ ការ ប្រតិបត្តិដោយអរិយធម៌ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌នៅទីប្រជុំជន។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម លោក Dao Ngoc Dung បានអញ្ជើញចូលរួមទិវាមហាសាមគ្គីនៅទីប្រជុំជន Dung Tien ឃុំ Dong Tao ស្រុក Khoai Chau ខេត្ត Hung Yen។ ក្នុងឱកាសនេះ តំបន់ មួយចំនួនលើទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើន សំដៅរំលឹកខួបលើក ទី៨៧ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាមផងដែរ៕