សកម្មភាពអបអរសាទររំលឹកខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ថ្ងៃទី ២៧ ខែកក្កដា
(VOVWORLD) - ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្តQuang Tri បានរៀបចំពិធីដុតទៀន តបស្នងសងគុណចំពោះវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son និងពិធីអុជធូប ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីផ្លូវលេខ ៩ និងបណ្តាឈាបនដ្ឋាននៅក្នុងភូមិសាស្ត្រខេត្ត។
គណៈរៀបចំនៃសម្ព័ន្ធយុវជននៃខេត្ត Quang Tri បានបើកការដ្ឋានសាងសង់ផ្ទះមេតាធម៌ចំពោះអតីតយុវជនស្ម័គ្រចិត្តដែលមានស្ថានភាពលំបាក (រូបថត៖ TTXVN) |
ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២១) សម្ព័ន្ធយុវជនខេត្ត Quang Tri បានរៀបចំសកម្មភាពមានអត្ថន័យជាច្រើន សំដៅរំលឹកគុណដូចជា៖កសាងផ្ទះមេត្តាធម៌សម្រាប់អតីតយុវជនស្ម័គ្រចិត្តដែលមានស្ថានភាពលំបាក;ប្រគល់អំណោយចំនួន ២០ ចំណែកដែលក្នុងមួយចំណែកមានតម្លៃ ៥០ម៉ឺនដុង ដល់កុមារនៃគ្រួសារគោលនយោបាយនៅឃុំ Vinh Lam ស្រុក Vinh Linh; ផ្តល់ថវិកាដើម្បីសាងសង់ផ្ទះមេត្តាធម៌ចំនួន ៦ ខ្នងដែលមានតម្លៃ ៧០លានដុង/ខ្នង។
ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្តQuang Tri បានរៀបចំពិធីដុតទៀន តបស្នងសងគុណចំពោះវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son និងពិធីអុជធូប ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីផ្លូវលេខ ៩ និងបណ្តាឈាបនដ្ឋាននៅក្នុងភូមិសាស្ត្រខេត្ត។
នៅយប់ថ្ងៃទី ២៥ ខែកក្កដានេះ នៅទីតាំងប្រវត្តិសាស្ត្រផ្លូវបំបែកជាបី Co Noi ឃុំ Co Noi ស្រុក Mai Son ខេត្ត Son La សម្ព័ន្ធយុវជនខេត្ត Son La បានសហការជាមួយសមាគមកាកបាទក្រហមខេត្ត រៀបចំពិធីអុជទៀន ធូបនិងថ្វាយផ្កាដើម្បីបង្ហាញការតបស្នងសង់គុណចំពោះវីរៈយុទ្ធជនពលី យុទ្ធជនស្ម័គ្រចិត្តដែលបានលះបង់ជីវិតដើម្បីឯករាជ្យនិងសេរីភាពនៃមាតុភូមិ។ នៅក្នុងពិធីតបស្នងសងគុណនេះ ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្ត Son La សមាគមកាកបាទក្រហម សហព័ន្ធការងារ និងមន្ទីរ អង្គភាពខេត្តមួយចំនួន រួមជាមួយសមាជិកយុវជននៃកងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារ អង្គភាពនិងធុរកិច្ចនានា ដើម្បីដុតទៀន ធូប ថ្វាយផ្កាដល់វីរៈយុទ្ធជនពលីដោយបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនាន់បុព្វបុរស ដែលលះបង់ជីវិតដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រទេសជាតិ៕