សង្គមទាំងមូលយកចិត្តទុកដាក់ការងារថៃទាំនិងពង្រីកតួនាទីរបស់ជនចាស់ជរា
![សង្គមទាំងមូលយកចិត្តទុកដាក់ការងារថៃទាំនិងពង្រីកតួនាទីរបស់ជនចាស់ជរា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_16/vovgiaothong_phat_dong_thang_hanh_dong_vi_nguoi_cao_tuoi_viet_nam_5.jpg) |
បំផុសចលនាខែធ្វើសកម្មភាពដើម្បីជនចាស់ជរា
(រូបថតៈ vov) |
(VOVworld)-នាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ មជ្ឈឹមសមាគមជនចាស់ ជរាវៀតណាមបានប្រកាសសេចក្តីសម្រេចរបស់រដ្ឋាភិបាល និងអនុវត្តខែធ្វើ សកម្មភាពដើម្បីជនចាស់ជរាវៀតណាម ២០១៥ ។ សកម្មភាពនេះសំដៅធ្វើល្អ
ការងារផ្សព្វផ្សាយ លើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់អង្គការ
បុគ្គល ដែលយកចិត្តទុកដាក់ដល់ការថែទាំជនចាស់ជរា។ នៅទីនេះ លោកស្រី
Cu Thi Hau ប្រធានមជ្ឈឹមសមាគមជនចាស់ជរាវៀតណាមបានឲ្យដឹងថា៖
“ខែធ្វើសកម្មភាពដើម្បីជនចាស់ជរាឆ្នាំនេះ យើងខ្ញុំជ្រើសរើសប្រធាន
បទ គឺ“ខែធ្វើសកម្មភាពដើម្បីជនចាស់ជរាមានស្ថានភាពលំបាកជាពិសេស”។
ដោយហេតុនេះ យើងខ្ញុំបានកសាងគោលដៅសម្រាប់ស្ថាប័នផ្នែកនានាអនុវត្ត។
ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានជម្រុញខ្លាំងការផ្សព្វផ្សាយ ដើម្បីមានបុគ្គលជា
ច្រើន យល់ដឹងនិងរួមចំណែកសម្រាប់កម្មវិធី”៕