សឹង្ហបុរីនិងអាមេរិកបានពិភាគ្សាអំពីអាស៊ាននិង TPP

សឹង្ហបុរីនិងអាមេរិកបានពិភាគ្សាអំពីអាស៊ាននិង TPP - ảnh 1
នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew (nydailynews.com)

        Vovworld-នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong និងរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុអាមេរិកលោក Jacob Lew ដែលកំពុងបំពេញទស្សនកិច្ចនៅសឹង្ហបុរី នាថ្ងៃទី១៣វិច្ឆិកាបានផ្លាស់ប្តូរទស្សនអំពីការខំប្រឹងប្រែងរបស់អាស៊ានសំដៅ
ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈសមាហរណកម្មដ៏ទូលំទូលាយនិងវឌ្ឍន៍ភាព
ក្នុងដំណើរការចរចារស្ដីពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក(TPP)។ នៅជំនួបសន្ទនា
នេះ ភាគីទាំងពីរ​ក៏បានពិភាគ្សាអំពីបណ្ដាវិធានការសំដៅបង្កើនថែមទៀតកិច្ច
សហប្រតិបត្តិការទ្វេភាគី និងបញ្ហាអន្តរជាតិនិងដំបន់ផ្សេងៗដូចជា យថាទស្សន៍
ហិរញ្ញវត្ថុនិង​សេដ្ឋកិច្ចសកលនិងបំរែបំរួលថ្មីៗបំផុតនៅទ្វីបអាស៊ី។

        ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ លោក​Jacob Lew ក៏បានជួប​សន្ទនាជា​មួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសឹង្ហបុរីលោក Tharman
Shanmugaratnam ផងដែរ។ តាមលោក Shanmugaratnam ថា​ដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនៅសឹង្ហបុរីបានអះអាងកិច្ចសន្យារបស់
វ៉ាសីនតោនគឺបន្តចូលរួមយ៉ាងសកម្មក្នុងដំបន់ទ្វីបអាស៊ី និងអាមេរិកបន្តជាដៃគូរ
សំខាន់​របស់អាស៊ាននិងទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ