សេចក្តីប្រកាសរបាយការណ៍ “ទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០២១ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២២”

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ឧសភានៅទីក្រុងហាណូយ ធនាគារភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០២១ និងទស្សនវិស័យឆ្នាំ ២០២២”។

សេចក្តីប្រកាសរបាយការណ៍ “ទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០២១ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២២” - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

នៅក្នុងរបាយការណ៍វាយតម្លៃឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សដោយសារការផ្លាស់ប្តូរសមស្របនៅក្នុងយុទ្ធសាស្រ្តបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ពោលគឺបានបើកឡើងវិញចាប់ពីដើមត្រីមាសទី ៤ ឆ្នាំ ២០២១។ ទីផ្សារហិរញ្ញវត្ថុរបស់វៀត ណាមក្នុងឆ្នាំ ២០២១ ក៏រក្សាបាននូវសន្ទុះកំណើនវិជ្ជមានផងដែរ ដោយ សារម៉ាក្រូសេដ្ឋកិច្ច មានស្ថិរភាព គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុមួយចំនួនដើម្បីគាំទ្រប្រជា ជន និងអាជីវកម្មត្រូវបានអនុវត្តន៍។

នៅឆ្នាំ ២០២២ របាយការណ៍ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញបានល្អប្រសើរ កំណើនអាចឈានដល់ ៥.៥-៦% និងខ្ពស់ជាងនេះនៅឆ្នាំ ២០២៣។ ប្រាក់ចំណេញនៃឧស្សាហកម្មធនាគារទាំងមូលត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាជាមធ្យមប្រហែល ២០-២៥% បើធៀបនឹងឆ្នាំ ២០២១។ សម្រាប់ទីផ្សារភាគហ៊ុន ផ្សារមូលប័ត្រត្រូវបានព្យាករណ៍ថា នឹងមានការកែសម្រួលចាំបាច់ដើម្បីឱ្យកាន់តែមានស្ថិរភាព និងមានភាពខ្លាំងក្លាជាង។ អនុសាសន៍គោលនយោបាយជាច្រើនក៏ត្រូវបានលើកឡើងដោយអ្នកជំនាញនៅក្នុងរបាយការណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ