សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវមានយោបល់របស់ប្រជាជន
|
សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវមានយោបល់របស់ប្រជាជន (AP) |
Vovworld-បណ្ដាអតីតសមាជិកក្រុមប្រឹក្សាកែទម្រង់ជាតិ (NRC) បាន
អំពាវនាវរដ្ឋាភិបាលថៃអនុញ្ញាតឲ្យមហាជនបានឲ្យយោបល់ក្នុងដំណើរការ
តាក់តែងរដ្ឋធម្មនុញ្ញថ្មីដោយការរៀបចំពិធីដោះសារបើកចំហរដើម្បីយកយោបល់
និងសំណូមពរផ្សាយបន្តផ្ទាល់កិច្ចប្រជុំគណៈកម្មាធិការតាក់តែង។ អតីតសមាជីក
NRC លោក Chirmsak Pinthong បានឲ្យដឹងថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីត្រូវបាន
ប្រជាជនយល់ព្រមក្នុងការស្ទង់យោបល់ប្រជាជន។ ស្ដីពីការជ្រើសរើសសមាជិក
គណៈកម្មាធិការតាក់តែង នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានឲ្យដឹងថា លោក
កំពុងពិនិត្យបេក្ខជនដែលបានស្នើរ ក្នុងនោះមានអតីតនាយករដ្ឋមន្ត្រី Anand
Panyarachun និងអតីតអ្នកនាំពាក្យព្រឹទ្ធសភា Meechai Ruchuphan និងនឹងនាំចេញការ
សំរេចចិត្តបន្ទាប់ពីនាយករដ្ឋមន្ត្រីចូលរួមមហាសន្និបាតក្រុមប្រឹក្សាអង្គការ
សហប្រជាជាតិនៅក្រុង New York អាមេរិកត្រឡប់មកវិញ៕