សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការផ្លាស់ប្តូរថ្មីអង្គការសហជីពនិងប្រតិបត្តិការរបស់សហជីពវៀតណាមក្នុងស្ថានភាពថ្មី
(VOVWORLD) - នាថ្ងៃទី ១២ មិថុនា តាងនាមការិយាល័យនយោបាយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចុះហត្ថលេខាផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ០២ របស់ការិយាល័យនយោ បាយ ស្តីពីការផ្លាស់ប្តូរថ្មីអង្គការសហជីពនិងប្រតិបត្តិការរបស់សហជីព វៀតណាមក្នុងស្ថានភាពថ្មី។
គោលដៅរួមនៃសេចក្តីសម្រេចចិត្តគឺដើម្បីកសាងសហជីពវៀតណាមរឹងមាំលើគ្រប់ជ្រុងជ្រោយ ដែលមានសមត្ថភាពបន្សាំនិងដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញនិងអនុវត្តន៍ល្អនូវមុខងារនិងភារកិច្ចក្នុងស្ថានភាពថ្មី។
គោលដៅជាក់ស្តែងដល់ឆ្នាំ ២០៣០ ដោយខិតខំឱ្យមានសមាជិកសហជីពចំនួន ១៦,៥ លាននាក់។ នៅកន្លែងណាដែលមិនទាន់មានអង្គកាសហជីពរតំណាងពលករនិយោជិក គឺអាចប្រមូលផ្តុំពលករ ភាគច្រើននិងចូលរួមសកម្មភាពមួយចំនួនរបស់សហជីពវៀតណាម។ រហូតដល់ឆ្នាំ ២០៤៥ និយោ ជិក ភាគច្រើននៅមូលដ្ឋានគឺសមាជិកសហជីពវៀតណាមហើយសហគ្រាសនិងអង្គភាពចំនួន ៩៩% ដែលមានសហជីពដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារសមូហភាព៕