សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ​អាច​នឹង​សម្រេចបាន​កំណើន​ ៧-៧,៥% នៅ​ឆ្នាំ​នេះ

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែកក្កដា សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) និងនាយកដ្ឋានស្ថិតិទីក្រុងហូជីមិញ បានរួមគ្នាប្រកាសលទ្ធផលស្រាវជ្រាវសេដ្ឋកិច្ចទីក្រុងក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ តាមរយៈ “របាយការណ៍សេដ្ឋកិច្ចទីក្រុងហូជីមិញ ៖ ការស្តារឡើងវិញ និងបញ្ហាប្រឈម”។

របាយការណ៍នេះ ផ្តល់ទិដ្ឋភាពដ៏ទូលំទូលាយអំពីសេដ្ឋកិច្ចទីក្រុងក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ; វិភាគបញ្ហាប្រឈម ព្យាករណ៍ពីសមត្ថភាពស្តារឡើងវិញ និងស្នើគោលនយោបាយសម្រាប់រដ្ឋបាលទីក្រុង។ តាមនោះ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ សេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញមានកំណើនយ៉ាងល្អប្រសើរជាមួយនឹង ៦,៦៤%។ ក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ ការនាំចេញរបស់ទីក្រុងហូជីមិញនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម នឹងបន្តទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចពិភពលោក ហើយទីក្រុងហូជីមិញអាចនឹងសម្រេចបាននូវកំណើនពី ៧-៧,៥%។

សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ​អាច​នឹង​សម្រេចបាន​កំណើន​ ៧-៧,៥% នៅ​ឆ្នាំ​នេះ - ảnh 1សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ និងនាយកដ្ឋានស្ថិតិទីក្រុងហូជីមិញ បានរៀបចំសន្និសីទ ប្រកាស “របាយការណ៍សេដ្ឋកិច្ចទីក្រុង។ ហូជីមិញ៖ ការងើបឡើងវិញ និងបញ្ហាប្រឈម”។ រូបថត៖ Minh Hanh/VOV

ដើម្បីសម្រេចបាននូវគោលដៅនេះ មជ្ឈដ្ឋានអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ថា ទីក្រុងត្រូវដាក់ចេញគោលការណ៍ជំរុញតម្រូវការប្រើប្រាស់និងការវិនិយោគក្នុងស្រុក; ពន្លឿនដំណើរការផ្លាស់ប្តូរកំណើនឆ្ពោះទៅរកបច្ចេកវិទ្យាខ្ពស់និងបៃតង។ សាស្ត្រាចារ្យបណ្ឌិត Nguyen Trong Hoai សមាជិកនៃក្រុមស្រាវជ្រាវរបាយការណ៍បានឲ្យដឹងថា៖ “យើងនៅតែពឹងផ្អែកលើទីផ្សារនាំចេញជាប្រពៃណីចំនួនពីរគឺអាមេរិក និងចិន ដែលកំពុងមានការប្រែប្រួលច្រើន។ ដូច្នេះ ដំណោះស្រាយនាពេលខាងមុខគឺពង្រីកការនាំចេញ ដោយធ្វើពិពិធកម្មទីផ្សារ ជាពិសេសទីផ្សារឥណ្ឌា និងមជ្ឈិមបូព៌ា។ ទាក់ទងនឹងការប្រើប្រាស់ ត្រូវបន្តជំរុញតម្រូវការប្រើប្រាស់របស់ប្រជាជន។ ទាក់ទងនឹងឧស្សាហកម្ម យើងត្រូវផ្តោតលើសហគ្រាសក្នុងស្រុក បង្កើតលក្ខខណ្ឌសម្រាប់ពួកគេចូលរួមទីផ្សារជាមួយនឹងប្រភពទុនដ៏ល្អបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ