សេដ្ឋកិច្ចសង្គមមានសញ្ញាប្រែប្រួលសកម្មក្នុងខែមេសានិង៤ខែដើមឆ្នាំ២០១៥
(VOVworld)-នាថ្ងៃទី២៥មេសា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានធ្វើជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែ មេ
សា។ នៅទីនេះ សមាជិករដ្ឋាភិបាល បានវាយតម្លៃ និងផ្តល់មតិអំពីស្ថានភាព សេដ្ឋកិច្ចសង្គមនាខែមេសានិង៤ខែដើមឆ្នាំ២០១៥នេះ ព្រមទាំងពិភាគ្សានិងព្រម ព្រៀងលើវិធានការជាក់ស្តែងសំដៅដោះស្រាយបញ្ហាកើតមានឡើងក្នុងការ អនុវត្ត។
|
ទិដ្ឋភាពនៃសម័យប្រជុំប្រចាំខែមេសាឆ្នាំ២០១៤ |
ក្នុងការពិភាគ្សានាព្រឹកថ្ងៃទី២៥មេសា សមាជិកនានាបានវាយតម្លៃថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៥នេះ ម៉ាក្រូសេដ្ឋកិច្ចនៅតែស្ថិរភាព សន្ទស្សន៍ ប្រើប្រាស់កើន០,១៤%ប្រៀបនឹងខែមុននេះ។ រួមជាមួយគ្នានោះ វិស័យឧស្សា
ហកម្ម រក្សាបានសន្ទះកំណើន។ សុខុមាលភាពសង្គមបន្តបានធានា សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅបានរក្សា។
ក្នុងសម័យប្រជុំនេះ បណ្តាសមាជិករដ្ឋាភិបាល បានផ្តល់មតិទៅលើបញ្ហា
សំខាន់ៗជាច្រើនទៀត ទាក់ទិនដល់ការផ្សាយប័ណ្ឌរដ្ឋាភិបាល ទៅកាន់ទីផ្សារ
ទុនអន្តរជាតិ និងកម្មវិធីជាតិកាត់បន្ថយភាពក្រីក្រជាដើម៕